"សង្សារខ្ញុំមនុស្សភពផ្កាយ" ថៃផលិត​មិន​ឲ្យចាញ់​រឿង​កូរ៉េទេ សូម្បីផ្ទះក៏រៀបឡើង​ដូចដែរ

  • 2018-05-25 02:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ​ថៃ​ដែល​បាន​ទិញ​សិទ្ធិ​ពី​កូរ៉េ​មាន​ចំណងជើង​ថា "សង្សារ​ខ្ញុំ​មនុស្ស​ភពផ្កាយ” កំពុង​ដំណើរ​ការ​ថត​យ៉ាង​សកម្ម​នា​អំឡុង​ពេល​នេះ។

ទាំង​អ្នក​ដឹកនាំ​ តួ​សម្ដែង​ទាំង​អស់​ក្នុង​រឿង​ បាន​​ប្រឹង​ប្រែង​យ៉ាង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សម្រិតសម្រាំង​​ឈុត​ឆាក​ពិសេស​សម្រាប់​ទស្សនិកជន​របស់​ខ្លួន។ តួ​យ៉ាង​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ឧសភា អ្នក​ដឹកនាំ​រឿង​ P'Mai បាន​បង្ហាញ​រូបភាព​ខ្លះ​ៗ​នៃ​ដំណើរ​ការ​ថត​ភាពយន្ត​ភាគ​មួយ​នេះ។

រូបភាព​ដែល​បាន​បង្ហាញ​នោះ​ គឺក្រៅពីសាច់​រឿង​យក​លំនាំ​តាម​ហើយ​ សម្រាប់​ការ​រៀបចំ​ក្នុង​ផ្ទះ​របស់​តួ​ឯក​ស្រី ក៏​ប្រណីត​មិនចាញ់​ផ្ទះ​ក្នុង​រឿង​កូរ៉េ​ដែរ។

ផ្ទះ​របស់តួឯកស្រី ក្នុង​រឿង​កូរ៉េ
ផ្ទះ​របស់​តួឯកស្រី​ ក្នុង​រឿង​ថៃ

មកទល់​ពេល​បច្ចុប្បន្ន​ ខ្សែភាពយន្ត​របស់​ប៉ុស្តិ៍លេខ៣ ថៃ​មួយ​នេះ​បាន​សម្រេច​ការ​ថត​ពី​ ២០ ទៅ ៣០ភាគរយ​ហើយ រីឯ​អ្នក​ដឹក​នាំ​បាន​ផ្លាស់​ប្ដូរ​មក​ជា​ P'Mai (ដែល​គ្រប់​គ្នា​ដឹង​ពី​សមត្ថភាព​ខ្ពស់​តាមរយៈ​រឿង​ “បុព្វេសន្និវាស”)។

"សង្សារ​ខ្ញុំ​មនុស្ស​ភព​ផ្កាយ” របស់​ថៃនេះ​ នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ដើម​ឆ្នាំ ២០១៩។ ចំណែក​តួ​សម្ដែង​ ក្រៅពី​ Nadech និង​ Matt ក៏​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​ទៀត​ដែរ​ដូចជាតារាសម្ដែង​ Masu Junyangdikul, Eye Kamolned, Deaw Suriyon, Thanit Itthipat និង​ Yoghurt Rawiwan ជាដើម៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី