ថៃ​យក Mercedes-Benz តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​ទៅ​រត់​តាក់​ស៊ី​ខែ​ក្រោយ

  • 2018-05-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាក់ស៊ី​ ដែល​ប្រើប្រាស់​ឡាន​ទំនើប​ប្រភេទ Mercedes-Benz នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​លើ​ផ្លូវ​នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី​៣០ ឧសភា​ខាងមុខនេះ ជាមួយ​នឹង​តម្លៃ​ចាប់​ពី​ ១៥០បាត​(៤,៦៧ដុល្លារ)​ឡើង​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Sanit Phromwong ប្រធាន​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ដីគោក​ថៃ។

ឡាន​តាកស៊ី​ VIP ប្រភេទ Mercedes-Benz C Class

លោក​ Sanit បាន​និយាយ​ថា ក្រុម​ហ៊ុន All Thai Taxi Co គ្រោង​នឹង​ប្រតិបត្តិការ​ឡាន​ Mercedes-Benz C Class ចំនួន ១០០​គ្រឿង​នៅ​ក្នុង​គម្រោង​តាក់ស៊ី VIP នេះ។ ក្រោម​គម្រោង​នេះ អគ្គនាយកដ្ឋាន​ន​ដឹកជញ្ជូន​ផ្លូវ​គោក​ថៃ​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​នីមួយៗ​ មាន​ឡាន​យ៉ាងតិច​ ២០គ្រឿង ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា ដូចជា​ GPS ឧបករណ៍​ស្កេន​ Credit Card កាមេរ៉ា​មុខ-ក្រោយ និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។

លោក Sanit បាន​បន្ត​ទៀត​ថា អគ្គនាយកដ្ឋាន​បាន​រំពឹង​ថា ឡាន​តាក់ស៊ី VIP​ ចំនួន ​៥ពាន់​គ្រឿង នឹង​អាច​ប្រតិបត្តិការ​នៅ​លើ​ផ្លូវ​ គិតត្រឹម​ចុង​ឆ្នាំ​ ២០១៨​ ខាងមុខនេះ។

Mercedes-Benz ម៉ូឌែល C Class

តាក់ស៊ី​ដែល​ប្រើប្រាស់​ឡាន Mercedes-Benz C Class នេះ មាន​តម្លៃ ​៣​លាន​បាត​ (ប្រមាណ ៩៣ ៤៧២ដុល្លារ) ក្នុង​ ១​​គ្រឿង ជាមួយ​នឹង​តម្លៃ​ ៣ម៉ឺន​បាត (៩៣៤​ដុល្លារ) ទៅ​ ៤​​ម៉ឺន​បាត (១២៤៦)​ទៀត​ សម្រាប់​បន្ថែម​ឧបករណ៍។

នា​ថ្ងៃ​ទី​៣០ ឧសភា​ខាង​មុខ​នេះ ក្រុមហ៊ុន​ខាង​លើ​គ្រោង​នឹង​ដាក់​ឡាន​តាក់ស៊ី ​VIP ចំនួន​ ១៥គ្រឿង​សិន​ ចំណែក​ ៨៥​គ្រឿង​ផ្សេង​ទៀត គឺ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ចុង​ខែ​សីហា​ខាង​មុខ៕

​អានអត្ថបទបន្ត៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង