ទូរសព្ទ​ចេក​ទើបមក​ដល់ តម្លៃ​​ធូរ​ថ្លៃ​អាច​គិតគូរ​បាន

  • 2018-05-25 08:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ Nokia 8810 ដែល​បាន​ប្រកាស​ចេញ​ដំបូង​នៅ​ដើម​ខែ ឧសភា ពេល​នេះ​បាន​មក​ដល់​ខ្មែរ​ហើយ។

Nokia 8810 ឬ​គេ​និយម​ហៅ​ថា "ទូរសព្ទ​ចេក "ដែល​មាន​រូប​រាង​ខុស​ពី​ស៊េរី​មុន​ដាច់ រួម​ជាមួយ​ការ​កែ​ប្រែ​ថ្មី​ជា​ច្រើន​ដូច​ជា មាន​បន្ថែម​​សមត្ថភាព​ទ្រាំទ្រ​នឹង​សេវា​ 4G និង​អាច​ផ្ទុក​នូវ​កម្មវិធី​ដូច​ជា​ Facebook, Twitter និង Google Maps ជា​ដើម។

ទូរសព្ទ​ដែល​មាន​អេក្រង់ ២.៤ អ៊ីញ នេះ​អាច​ប្រើ​ប្រាស់​បាន​ស៊ីម ២ ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ 512MB និង​អាច​បន្ថែម​បាន​រហូត​ដល់ 64GB ជាមួយ​ទំហំ​កាមេរា ២ មេហ្គាភិសែល វា​មាន​ថាមពល​ថ្ម​ដែល​កាន់​បាន​ ២០ ម៉ោង និង​និយាយ​​ទូរសព្ទ​បាន​ ៨ ម៉ោង។

លើស​ពី​នេះ​វា​ក៏​អាច​ចែក​រំលែក អ៊ីនធឺណិត​ទៅ​កាន់​ទូរសព្ទ​ផ្សេង​បាន​ផង​ដែរ។ តាម​ការ​បញ្ជាក់​ពី​ហាង​លក់​ទូរសព្ទ សុខលី Nokia 8810 នេះ​មក​ដំបូង​ជាមួយនិងពត៌ ខ្មៅ ដោយដាក់​លក់​ក្នុង​តម្លៃ ៨៩ ដុល្លារ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម