ក្រោយ​​ចម្រូងចម្រាសបញ្ហាដូរ​តួ រឿង "Along With The Gods 2" ប្រកាស​ថ្ងៃ​​បញ្ចាំង

  • 2018-05-26 02:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​របស់​កូរ៉េមាន​ចំណងជើង​ថា​ "Along With The Gods” វគ្គ​១ បាន​អង្រួន​បេះដូង​អ្នក​ទស្សនា​ជា​ច្រើន​នឹកស្មាន​មិន​ដល់ ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ​ ២០១៧។ ប៉ុន្តែ​ពេលនេះ​មាន​ដំណឹង​ថា​ រឿង​នេះ​នឹង​ចេញ​វគ្គ​ ២។

Along With The Gods វគ្គ ១

ថ្ងៃ​ទី ២៦ ខែ​ឧសភា​នេះ​ មាន​សេចក្ដី​រាយការណ៍​មក​ថា​ រឿង​ "Along With The Gods 2” នឹង​បង្ហាញ​ខ្លួន​នៅ​តាម​រោងភាពយន្ត​នៅ​ថ្ងៃ​ទី​ ០១ ខែ​សីហា​ក្នុង​ឆ្នាំ ២០១៨​នេះ។ ដោយ​សារ​កន្លង​មក​ មាន​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ផ្លាស់ប្ដូរ​តួសម្ដែង ទើប​ថ្ងៃ​បញ្ចាំង​ ព្រមទាំង​ដំណើរការ​ផលិត​សម្បូរ​ទៅ​ដោយ​ភាព​ច្របូកច្របល់។ ប៉ុន្តែ​ទោះ​​ជា​យ៉ាង​ណា​ ផលិតករ​បាន​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត​សម្រិតសម្រាំង​យក​ទស្សនីយភាព​ពិសេស​ និង​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​អ្នក​គាំទ្រ។ បច្ចុប្បន្ន​ ក្រុម​ការងារ​ក៏​កំពុង​កាត់ត​ប្លង់ខ្លះ​ ដាក់​ភ្លេង​ និង​កែ​សម្រួល​ឈុត​ឆាក​យ៉ាង​មមាញឹក។

Ha Jung Woo, Joo Ji Hoon, Kim Hyang Gi

ដូច​ប្រិយមិត្ត​មួយ​ចំនួន​បាន​ទស្សនា​រួច​មក​ហើយ​ រឿង​ "Along With The Gods 1” មាន​ការ​គាំទ្រ​ជា​ច្រើន ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​បាបកម្ម​របស់​មនុស្ស​លោក គុណធម៌​ និង​រឿង​រ៉ាវ​ខ្សែ​ជីវិត​ផ្សេង​ទៀត៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី