បើកមុខតួសំខាន់ម្នាក់ទៀតរបស់ "ALONG WITH THE GODS"​ វគ្គថ្មី ធានាថាពេញចិត្ត

  • 2018-05-26 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Along With The Gods” ជា​ខ្សែភាពយន្ត​ទទួល​បាន​ភាព​ជោគជ័យ​មិន​ធម្មតា​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ កាល​ពី​ខែធ្នូ ឆ្នាំ ២០១៧។

ដោយសារ​ប្រជាប្រិយភាព​ហក់​ឡើង​កាន់​តែ​ខ្ពស់​នេះ​ហើយ ទើប​ផលិតករ​សម្រេច​ផលិត​វគ្គ​ថ្មី​មួយ​ទៀត ហើយ​ក៏​បាន​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង​តាម​រោងកុន​រួច​ដែរ។ ពិត​ណាស់​ សម្រាប់​រដូវកាល​ទី ២​នេះ​ "Along With The Gods” សម្រេច​ជ្រើស​យក​តួ​ធំៗ​ដដែល​មក​សម្ដែង ក្នុង​នោះ​រួម​មាន៖ Ha Jung Woo, Joo Ji Hoon, Kim Hyang Gi, Kim Dong Wook និង​ D.O (ក្រុម EXO)។

Ha Jung Woo, Kim Hyang Gi និង​ Joo Ji Hoon
Kim Dong Wook និង​ D.O (ក្រុម EXO)

ចំណែក​តួ​សំខាន់​ម្នាក់​ទៀត​ ដូច​ប្រិយមិត្ត​មួយ​ចំនួន​បាន​ជ្រាប​ហើយ​គឺ កាល​ពី​វគ្គ​ទី​ ១ គឺជា​ Cha Tae Hyun ប៉ុន្តែ​ឈាន​ដល់​រដូវកាល​ថ្មី តំណែង​នេះ​បាន​ទៅ​លើ Ma Dong Seok ដែល​ល្បី​ឈ្មោះ​សុសសាយ​កាល​ពី​សម្ដែង​រឿង​ "Train To Busan"។

Cha Tae Hyun ក្នុង​រឿង​ "Along With The Gods" វគ្គ ១
លោក Ma Dong Seok

មិន​ខុស​ពី​វគ្គ​១ប៉ុន្មាន​ទេ "Along With The Gods 2” នឹង​ឆ្លុះបញ្ចាំង​ពី​ខ្សែជីវិត​ និង​ផល​ដែល​មនុស្ស​ត្រូវ​ទទួល​ពេល​ស្លាប់​ទៅ​កាន់​ភព​មួយ​ទៀត ប៉ុន្តែ​ផលិតករ​បាន​បង្កើត​ឈុត​ឆាក និង​ចំណី​អារម្មណ៍​ថ្មី​មិនធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ។ ភាពយន្ត​ខ្នាត​ធំ​នេះ នឹង​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ០១ ខែសីហា ឆ្នាំ ២០១៨​ខាង​មុខ៕

អត្ថបទ៖ យី សុធារី