ផ្អែម​ល្អែម​ដល់​ក សុខ សោម៉ាវត្តី បង្ហោះ​សារ​ និង​វីដេអូ ជូនពរ​ខួប​កំណើត លី វ៉ាហេទ

  • 2018-05-26 07:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ ពិធីការិនី សុខ សោម៉ាវត្តី បាន​បង្ហោះ​វីដេអូ រួម​ទាំង​សារ​ដ៏​វែង​អន្លាយ​ជូនពរ ថ្ងៃ​ខួប​កំណើត​កីឡាករ លី វាហេទ។ ក្នុង​សារ​នោះ​ក្រៅ​ពី​ពាក្យ​ពេចន៍​ជូនពរ អ្នក​មេម៉ាយ​រូប​ស្រស់​បាន​រៀប​រាប់​ពាក្យ​ជា​ច្រើន​ដោយ​រំលេច​នូវ​ពាក្យ​អរគុណ និង​គុណ​សម្បត្តិ​របស់​បុរស​សង្ហា លី វ៉ាហេទ។

“It time to say happy birthday to my dearest brother Ly Vahed  គួរ​តែ​និយាយ​ថា​អរគុណ​ខ្លាំង​ណាស់​ដែល​អ្នក​តែង​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​សម្រា​ប់ខ្ញុំ នៅ​ក្បែរខ្ញុំ នៅ​តែ​ញញឹម និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​គ្រប់​ពេល បន្ទាប់​ពី​ក្រុមគ្​រួសារ មិត្ត​ល្អ អ្នក​ក៏​ជា​ចំណែក​នៃ​ជីវិត​របស់​ខ្ញុំ"។ ចំណែក​ឯ​វីដេអូ​ឃ្លីប​វិញ​ក៏​បង្ហាញ​ពី​ភាព​ផ្អែមផ្ហែម មិន​ចាញ់​ពាក្យ​សម្តី​ប៉ុន្មាន​ដែរ ព្រោះ​ខាង​ប្រុស​ឆ្លៀត​ថើប​ថ្ពាល់​ខាង​ស្រី​ថ្នមៗ​ដោយ​ក្តី​ស្រលាញ់៕

អត្ថបទ៖ ដេត ធន្នី