មកស្គាល់ ការពិត ៩ យ៉ាង​នៃទីក្រុង ឌូបៃ មិនធ្លាប់​មាន​អ្នកដឹង

  • 2018-05-27 05:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌូបៃ គឺ​ជា​ទីក្រុង​ដែល​មាន​ការ​អភិវឌ្ឍ​លឿន​បំផុត​មួយ​ក្នុង​ពិភពលោក។ យ៉ាង​ណា​ក៏​ដោយ បើ​ក្រឡេក​ទៅ​មើល​អតីតកាល​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ វិញ ឌូបៃ​គ្រាន់​តែ​ជា​វាល​ខ្សាច់​រហោស្ថាន​ដែល​មាន​អគារ​តិច​តួច​ប៉ុណ្ណោះ។

ដូច្នេះ ខាង​ក្រោម​នេះ​គឺ​ជា ការពិត ៩ យ៉ាង​របស់ទីក្រុង ឌូបៃ មិនធ្លាប់​មាន​អ្នកដឹង ៖

១. ឡាន​ទំនើបៗ​ក្នុង​ទីក្រុង

មិនថាតែ​ប្រជាជន​ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​នោះ​ទេ សូម្បី​តែ​​ប៉ូលិស​ក្នុង​ទីក្រុង ឌូបៃ​ក៏​ប្រើ​សុទ្ធ​តែ​​ឡាន​ទំនើប​ៗ និង​មាន​តម្លៃ​ថ្លៃ​ដូច​ជា Aston Martin, Ferrari ឬ Mercedes ជា​ដើម។

២. ៧៧% នៃ​ប្រជាជន​ទាំង​អស់ គឺ​ជា​ជន​អន្តោប្រវេសន៍​

ក្នុង​ទី​ក្រុង ឌូបៃ មាន​តែ​ប្រជាជន ២៣% ប៉ុណ្ណោះ​ដែល​កើត​នៅ​អារ៉ាប់រួម ខណៈ​ដែល​អ្នក​ធ្វើ​ការ និង​កម្មករ​ផ្សេង​ទៀត​សុទ្ធ​តែ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ដូច​ជា ប៉ាគីស្ថាន, ឥណ្ឌា និង​បង់ក្លាដេស​ជា​ដើម។

៣. សត្វចិញ្ចឹម

វា​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​មាន​នៅ ឌូបៃ ដែល​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​មិន​ឆ្កែ ឬ​ឆ្មា នោះ​ទេ ប៉ុន្តែ​ពួក​គេ​ចិញ្ចឹម​សត្វ​ដូច​ជា ខ្លា​រខិន, តោ, និង​ខ្លាដំបង​ជា​ដើម។

៤. ការ​បង់ពន្ធ

កាល​ពី​អតីត​កាល ឌូបៃ​គឺ​ជា​ទីក្រុង​ដែល​មិន​គិត​ថ្លៃ​ពន្ធ​នោះ​ទេ។ ការយក​ពន្ធ​ត្រូវ​បាន​គ្រោង​អស់​រយៈ​ពេល ១០ ឆ្នាំ មុន​ចាប់​ផ្ដើម​អនុវត្ត​ពន្ធអាករលើតម្លៃបន្ថែម (VAT) ៥% នៅថ្ងៃទី ១ មករា ឆ្នាំ ២០១៨ ក្រោម​ហេតុផល​ថា​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន។ ទោះយ៉ាងណា​ក៏​ដោយ នៅ​មាន​ទំនិញ​ជាង ១០០ មុខ​, សេវាថែទាំសុខភាព និង​ការ​អប់រំ​ មិនត្រូវ​បាន​យក​ពន្ធ​នោះ​ទេ។

៥. ទីក្រុងដែល​មាន​ការអភិវឌ្ឍ​លឿន​បំផុត

យោង​តាម City Momentum Index ឲ្យ​ដឹង​ថា ឌូបៃ​ជា ទីក្រុងដែល​មាន​ការអភិវឌ្ឍលឿន​បំផុតមួយ ដោយ​ត្រឹម​រយៈ​ពេល ៣​ឆ្នាំ​ប៉ុណ្ណោះ ពួក​គេ​អាច​សាង​សង់​ស្ថានីយ៍រថភ្លើងក្រោមដី​រហូត​ដល់ ៤២ ស្ថានីយ៍។

៦. សណ្ឋាគារ​មាស

Burj Khalifa គឺ​ជា​សណ្ឋាគារ​ប្រណិត​បំផុត​មួយ​ក្នុង​ពិភពលោក​លាត​សន្ធឹង​លើ​ផ្ទៃ​ដី ៨ ០០០ ម៉ែត្រ​ការ៉េ និង​ត្រូវ​បាន​តុប​តែង​ដោយ​មាស​សន្លឹក​នៅ​ខាង​ក្នុង។

៧. ការ​ប្រកួត​អូដ្ឋ​ដោយ​មនុស្ស​យន្ត

ជំនួស​ឲ្យ​ការ​ប្រើ​មនុស្ស​ជិះ​សត្វ​អូដ្ឋ​ប្រណាំង​គ្នា មនុស្ស​យន្ត​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ការ​ប្រណាំង​ប្រកួត​សត្វ​អូដ្ឋ។ ក្នុង​នោះ​ មនុស្ស​យន្ត​នីមួយ​ៗ មាន​តម្លៃ​ចាប់​ពី ៣ ០០០ ដុល្លារ រហូត​ដល់ ១ ម៉ឺន​ដុល្លារ​ទៀត​ផង។

៨. ទីប្រជុំជន​នៅក្រោមដំបូល

ទី​ប្រជុំជន​នៅក្រោមដំបូល​ដែល​រួម​បញ្ចូល​ទាំង​រោងកុន, ផ្សារទំនើប, សណ្ឋាគារ និង​សួន​កម្សាន្ត​ជា​ច្រើន នឹង​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទីក្រុង ឌូបៃ។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​រក្សា​សីតុណ្ហភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រជាជន។

៩. ជិះ​ស្គី​ទឹកកក​ក្នុង​ផ្សារ​ទំនើប

មាន​កន្លែង​ជិះ​ស្គី​ទឹក​កក​ក្នុង​ផ្សារទំនើប​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង ឌូបៃ ដែល​អ្នក​មិន​ចាំ​បាច់​ចេញ​ទៅ​រមណីយដ្ឋាន​ស្គី​ទឹក​កក​ខាង​ក្រៅ​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែសម្រួល ៖ រ័ត្ន