Honda ម៉ាឡេសុីប្រកាសចេញម៉ូតូត្រៃ ២០១៩ តម្លៃជាង ១មុឺនដុល្លារ

  • 2018-05-27 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Honda ប្រទេសម៉ាឡេសុីបានប្រកាសចេញ Honda CRF450L enduro ស៊េរី ២០១៩ ឬហៅសាមញ្ញថា ម៉ូតូត្រៃ។

ម៉ូតូប្រភេទ Off-road នេះនៅតែរក្សារូបរាងដើមមិមខុសពីម៉ូឌែលមុនៗទេ ប៉ុន្តែបានបន្ថែមចំណុចខ្លះដូចជា ភ្លើងបំភ្លឺផ្លូវប្រភេទ LED ភ្លឺបានឆា្ងយជាមួយនឹងរាងហាប់មាំជាងមុន។

ម៉ូតូប្រភេទប្រណាំងនេះដែរ មានកម្លាំងម៉ាសុីន ៤៧៧សេសេធុងប្រេងចំណុះ ៧,៦លីត្រ ទម្ងន់ ១៣០ គីឡូក្រាមជាមួយនឹងទំហំកង់មុខ ២១ ឯកង់ក្រោយទំហំ ១៨ ។

ត្បិតតែវាជាប្រភេទម៉ូតូ Off-road ល្អសម្រាប់អ្នកដែលចូលចិត្តជិះផ្សងព្រេង តែតម្លៃរាងខ្ពស់ដែរប្រមាណ ១០ ៣៩៩ ដុល្លារ។

អានអត្ថបទបន្ត៖

ប្រភព៖ Lucid Motors   ប្រែ​សម្រួល៖ រក្សា