សម្ដី​ សុភ័ក្រ្ដ កុសុមា អាច​បញ្ជាក់​​បាន​ថា តាប៊ុយ ពិត​ជា​ស្រឡាញ់​ខ្លួន​មែន​

  • 2018-05-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​មក​ តាប៊ុយ និង​ សុភ័ក្រ្ដ កុសុមា ធ្លាប់​​សារភាព​ថា​មាន​អារម្មណ៍​​ល្អ​ពេល​នៅ​ក្បែរ​គ្នា និង​រួម​ការ​ងារ​ជាមួយ​គ្នា​ក្ដី តែ​អ្នក​ទាំង​ពីរ​ពុំ​​ដែល​ទទួល​ស្គាល់​ថា អារម្មណ៍​មួយ​នេះ​ជា​ស្នេហា​នោះ​ទេ។

ទោះ​បី​ជា​សាមី​ខ្លួន​ទាំង​សង្ខាង​មិន​ទទួល​ស្គាល់​ក៏​ដោយ​ ប៉ុន្តែ​ពាក្យ​សម្ដី​ដែល​ សុភ័ក្រ្ដ កុសុមា ប្រាប់​ Sabay កាល​ពី​ពេល​ថ្មី​ៗ​នេះ​អាច​បញ្ជាក់​បាន​ថា តាប៊ុយ ពិត​ជា​ស្រឡាញ់​​ស្រឡាញ់​នាង ប្រាកដ​ណាស់។

កុសុម៉ា ថា៖"ខ្ញុំ​មិន​ដឹង​ថា​គាត់​ស្រឡាញ់​ខ្ញុំ​ឬ​អត់​ទេ តែ​នៅ​ពេល​ឡើង​កម្មវិធី​ជាមួយ​គ្នា គាត់​តែង​តែ​សួរ​ខ្ញុំ​ថា ស្លៀក​ពាក់​បែប​ហ្នឹង​សង្ហា​ និង​សម​សួន​អត់ បើ​​ខ្ញុំ​ឆ្លើយ​ថា អត់​គាត់​ក៏​អត់​ស្លៀក​ដែរ​ ដឹង​តែ​ទៅ​ប្ដូរ​ឈុត​ភ្លាម​ ម៉ូដ​សក់​ដូច​គ្នា​ បើ​ខ្ញុំ​ថា​អត់​សម​លើក​ក្រោយ​គាត់​ឈប់​ធ្វើ​ម៉ូដ​ហ្នឹង​មក​ហើយ ​និយាយ​ទៅ​គាត់​ធ្វើ​អ្វី​តាម​ខ្ញុំ​និយាយ"។

ក្រៅ​ពី​​​សុំ​យោបល់​​ដើម្បី​បំពេញ​ចិត្ត​ សុភ័ក្រ្ដ កុសុមា ទៅ​លើ​ការ​តុប​តែង​ខ្លួន​ហើយ​នោះ។ បើ​និយាយ​ពី​រឿង​ការ​ងារ​វិញ តាប៊ុយ ក៏​ពិភាក្សា​ជាមួយ​នាង ផង​ដែរ​ប្រសិន​បើ​នាង គិត​ថា​ល្អ​កំលោះ​សង្ហា​កូន​កាត់​ចិន​រូប​នេះ​តែង​តែ​ស្រប​ជាមួយ​ជានិច្ច​កម្រ​បដិសេធ​ណាស់៕

​​

អត្ថបទ៖ ឆុង ស៊ីណាន