“Solo: A Star Wars Story” រក​ចំណូល​បាន​តិច​ជាង​១០០​លាន​ដុល្លារ​សប្ដាហ៍​ដំបូង ក្រោម​ការ​រំពឹង​ទុក

  • 2018-05-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទិញ​សិទ្ធិ​ពី​ក្រុមហ៊ុន​ផលិត​ស៊េរី​រឿង​នេះ​ Lucasfilm ក្រុម​ហ៊ុន​ Disney បាន​បញ្ជាក់​នៅ​ក្នុង​កុង​ត្រា​ថា​នឹង​ផលិត​ភាពយន្ត "Star Wars” ជា​រៀង​រាល់​ឆ្នាំ។ តួ​យ៉ាង​កាល​ពី​ឆ្នាំ ២០១៥ ដែល​ជា​ឆ្នាំ​ចាប់​ផ្ដើម​ Disney បាន​បញ្ចេញ​ភាពយន្ត "Star Wars: The Force Awakens” ដែល​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ក្រោយ​មក​ក៏​បញ្ចេញ​ភាពយន្ត​ថ្មី​ដូច​ជា "Rogue One: A Star Wars Story” និង "Star Wars: The Last Jedi” ដែល​សុទ្ធ​តែ​រក​ចំណូល​បាន​ជាង​១០០​ឫ​២០០​លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ដំបូង។

ជា​អកុសល​ភាពយន្ត​ចុងក្រោយ​របស់​ពួក​គេ "Solo: A Star Wars Story” រក​ចំណូល​បាន​តែ ៨៣,៣​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ចំពោះ​សប្ដាហ៍​ដំបូង​ដែល​ចំនួន​ទឹក​ប្រាក់​នេះ​ពិត​ជា​តិច​ខ្លាំង ជាង​ការ​រំពឹង​ទុក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ "Solo” នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ Box Office ដោយ​យក​ឈ្នះ​រឿង "Deadpool 2” រក​បាន​ ៤២,៧​លាន​ដុល្លារ និង "Avengers: Infinity War” រក​បាន​ ១៦,៥​លាន​ដុល្លារ។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ Box Office ទាំង​១០​សប្ដាហ៍​នេះ៖

១០. “RBG” ប្រាក់​ចំណូល ១,១លាន​ដុល្លារ

៩. “A Quiet Place” ប្រាក់​ចំណូល ២,២​លាន​ដុល្លារ

៨. “Overboard” ប្រាក់​ចំណូល ៣​លាន​ដុល្លារ

៧. “Show Dogs” ប្រាក់​ចំណូល ៣,១​លាន​ដុល្លារ

៦. “Breaking In” ប្រាក់​ចំណូល ៤,១​លាន​ដុល្លារ

៥. “Life of the Party” ប្រាក់​ចំណូល ៥,១​លាន​ដុល្លារ

៤. “Book Club” ប្រាក់​ចំណូល ៩,៥​លាន​ដុល្លារ

៣. “Avengers: Infinity War” ប្រាក់​ចំណូល ១៦,៥​លាន​ដុល្លារ

២. “Deadpool 2” ប្រាក់​ចំណូល ៤២,៧​លាន​ដុល្លារ

១. “Solo: A Star Wars Story” ប្រាក់​ចំណូល ៨៣,៣​លាន​ដុល្លារ

Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី