​វិសាខា មើល​ឃើញ​ពីរ​ក្រុម​ជា​ឧបសគ្គ​​​ក្នុង​កីឡា​ជាតិ​

  • 2018-05-28 07:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន សុក្រិត គ្រូ​បង្វឹក​របស់​វិសាខា​មើល​ឃើញ​ថា ក្រសួង​មហាផ្ទៃ ខេត្ត​ព្រះ​វិហារ ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ។

លោក សាន សុក្រិត

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​មក​ពី​ខេត្ត​​ផ្សេងៗ​​មាន​កម្រិត​នៅ​ក្រោម​​ក្លឹប​របស់​ខ្លួន ​ប៉ុន្តែ​​ក្រុម​ទាំង​ពីរ​​ខាង​លើ​នេះ​មាន​​កម្រិត​ប្រហាក់​ប្រហែល​ក្រុម​​របស់​ខ្លួន។ ​ចំពោះ​ទំនុក​ចិត្ត​ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឬ​យ៉ាង​ណា​នោះ​ លោក​មិន​ទាន់​អះអាង​បាន​ឡើយ។

​ទាក់​ទង​របួស​កន្លង​មក​ដែល​កូន​ក្រុម​របស់​លោក​កើត​មាន​ពេល​ទៅ​ប្រកួត​ពាន​នៅ​ថៃ​​នោះ​គឺ​ បាន​វិល​មក​កាន់​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។ វិសាខា​បាន​យក​ឈ្នះ​ខេត្ត​កំពង់​ចាម ៣-០ កាល​ប្រកួត​បើក​ឆាក​ក្នុង​ពូល ហើយ​ថ្ងៃ​ស្អែក​នេះ​ពួក​គេ​ នឹង​ជួប​ក្រុម​​ខេត្ត​កំពង់​ឆ្នាំង​វេលា​ម៉ោង ៣:០០ រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​