គាប់​ជួនពេក! គ្រាប់​បាល់ Bicycle Kick របស់ Bale និង CR7 កើត​ឡើង​នាទី​ស្រដៀង​គ្នា

  • 2018-05-28 10:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់ Bicycle Kick ដែល​ជា​គ្រាប់​ទី​មួយ​របស់ Gareth Bale ទាត់​បញ្ចូល​ទី​លើ​ក្រុម Liverpool កាល​ពី UCL ផ្ដាច់ព្រ័ត្រ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

យ៉ាងណាមិញ រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ គ្រាប់​បាល​របស់ Bale ខាង​លើ និង​គ្រាប់​បាល់ Bicycle Kick របស់ Cristiano Ronaldo ដែល​ទាត់​បញ្ចូល​ទី​លើ​ក្រុម Juventus ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​​ជើង​ទី​១ UCL ខុស​គ្នា​តែ​៥​វិនាទី​ប៉ុណ្ណោះ។

កីឡាករ​ជម្រើស​ជាតិ​វែល​បាន​សំណាញ់​ទី​របស់​អ្នក​ចាំទី Loris Karius របស់​ហង្សក្រហម​នៅ​នាទី​៦២:៥៨​វិនាទី បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​ពី Marcelo។ ខណៈ​គ្រាប់​របស់ Ronaldo ទម្លុះ​ដៃ​ជើង​ចាស់ Gianluigi Buffon នាទី​៦៣:០៣​វិនាទី។ ក្រៅ​ពី​នាទី​ សូម្បី​តែ​ទីតាំង​ក៏​ស្ថិត​នៅ​ស្រដៀង​គ្នា​ដែរ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី