Messi បញ្ជាក់​ជា​ថ្មី​ជុំវិញ​អនាគត​ខ្លួន​នៅ Barca

  • 2018-05-28 12:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ក្នុង​ថ្ងៃ​នេះ បាន​និយាយ​យ៉ាង​ច្បាស់​ថា មិន​មាន​គម្រោង​ចាក​ចេញ​ពី Barcelona ទៅ​ចូល​រួម​ក្លឹប​អឺរ៉ុប​ណា​ផ្សេង​នោះ​ទេ។

កីឡាករ​អាហ្សង់ទីន​បាន​ថ្លែង​ប្រាប់​កម្មវិធី​ទូរទស្សន៍​មួយ​ឈ្មោះ Pasion por el Futbol ថា៖ "ខ្ញុំ​ចង់​បញ្ជាក់​ជា​ថ្មី​ឲ្យ​ច្បាស់​ថា​នៅ​អឺរ៉ុប ខ្ញុំ​លេង​ឲ្យ​តែ​ក្លឹប​មួយ​គត់ ហើយ​ក្លឹប​នោះ​គឺ Barcelona”។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខែ​ក្ដៅ​លើក​មុន Manchester City ត្រូវ​បាន​របាយការណ៍​ជា​ច្រើន​លើក​ឡើង​ថាបាន​ខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​តាម​ទិញ​ Lionel Messi។ យ៉ាង​នេះ​ក្ដី កាល​ពី​ដើម​ខែ​នេះ លោក​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ។

គួរ​រម្លឹក​ផង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ Messi ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ថា នៅ​ថ្ងៃ​ខាង​មុខ ខ្លួន​ចង់​ត្រលប់​ទៅ​លេង​​នៅ​ក្លឹប Newell's Old Boys ដែល​ជា​​ក្លឹប​ដំបូង​របស់​ខ្លួន​នៅ​អាហ្សង់ទីន។ ក្នុង​ថ្ងៃ​នេះ បើ​ទោះ​ជា​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​នៅ​ឡើយ កីឡាករ​ក៏​បាន​បន្ត​បង្ហាញ​ពី​គោល​ចំហ​មួយ​នេះ​ហើយ​បាន​លើក​ឡើង​ថា​រយៈ​ពេល​ដែល​ខ្លួន​លេង​នៅ​ទី​នោះ គឺ​អាច​ "យ៉ាង​តិច ៦ ខែ"៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី