គិត​ម៉េច​រវាង OnePlus 6 និង Google Pixel 2 XL រើស​យក​មួយ​ណា?

  • 2018-05-29 10:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


OnePlus 6 ចេញ​បាន​ប៉ុន្មាន​សប្ដាហ៍​ អាច​ថា​ជា​កំពូល​ស្មាតហ្វូន​មាន​ទំហំ​ RAM ដល់​ទៅ​ 8GB។ សាក​ប្រៀប​ស្មាតហ្វូន​កំពូល​របស់​ Google Pixel 2 XLមាន​អ្វី​កើតឡើង​។

លក្ខណៈ​សម្បត្តិ​ទូទៅ​

សមត្ថភាព​ ថាមពល​ និង​ការ​សាក​ថ្ម​

OnePlus 6 ប្រើ​ Chip Snapdragon 845 កម្រិត​ចុង​ក្រោយ​របស់​ Qualcomm ល្បឿន​ប្រើប្រាស់​ល្អ​ប្រសើរ​ ខណៈ​ Google Pixel 2 XL ប្រើ​ Chip Snapdragon 835 ជំនាន់ទាប​ជាង។

Dash Charge របស់ OnePlus សាក​ថ្ម​លឿន​ត្រឹម​ ៣០ នាទី​ អាច​ប្រើ​បាន​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ ខណៈ​ Speedy Charger របស់​ Pixel 2 XL សាក​ថ្ម​ ៤០ នាទី​ បាន​ ៤០%។

ការ​រចនា​

OnePlus 6 មាន​តួ​ធ្វើ​ពី​កញ្ចក់​។ មាន​រន្ធ​កាស​ (Headphone Jack) ដែល​អវត្តមាន​លើ​ទូរសព្ទ​របស់​ Pixel 2 XL។ ទូរសព្ទ​ប្រើ​កញ្ចក់​ត្រូវការ​សម្បក​រឹងមាំ​ ដើម្បី​ការពារ​ពី​ការ​ធ្វេស​ប្រហែស​ធ្លាក់​។ Pixel 2 XL មាន​ IP67 Rating អាច​ការពារ​ជម្រាប​ទឹក​ ខណៈ​ OnePlus 6 មិន​មាន​ IP Rating អ្វី​នោះ​ទេ​ ត្រូវ​ប្រយ័ត្ន​ពេល​ប្រើ​ក្នុង​បន្ទប់​ទឹក​។

អេក្រង់​

អេក្រង់​ទាំងពីរ​បំពាក់​បច្ចេកវិទ្យា​ OLED ផ្ដល់​កម្រិត​ពណ៌​ច្បាស់​ដិត​ល្អ​ តែ​ Pixel 2 XL អេក្រង់​ ៦ អ៊ីង​មាន​ Resolution ២ ៨៨០ x ១​ ៤៤០ Pixels ខណៈ​ OnePlus 6 មាន​ Resolution ២ ២៨០ x ១០៨០ Pixels។

កាមេរ៉ា​

OnePlus 6 ប្រើ​ប្រព័ន្ធ​ Lens ពីរ​គ្រាប់​សម្រាប់​កាមេរ៉ា​ក្រោយ​។ មួយ​ ១៦ Megapixels និង​មួយ​ទៀត​ ២០ Megapixels។ កាមេរ៉ា​របស់ Pixel 2 XL ស្ថិត​លំដាប់​កំពូល​ ខណៈ​ Device នានា​ប្រើ​ Lens ពីរ​គ្រាប់​ Google ពេញចិត្ត​ប្រើ​តែ​មួយ​ តែ​មិន​អន់​នោះ​ទេ​។

OnePlus 6 អាច​ថត​វីដេអូ​កម្រិត​ 4K នៅ​ល្បឿន​ ៦០ Frames ក្នុង​មួយ​វិនាទី​ ហើយ​ Slow-motion នៅ​ល្បឿន​ ៤៨០ Frames ក្នុង​មួយ​វិនាទី​។

Pixels 2 XL អាច​ថត​ត្រឹម​ 4K នៅ​ល្បឿន​ ៣០ Frames ក្នុង​មួយ​វិនាទី​ ហើយ​ Slow-motion នៅ​ល្បឿន​ ១២០ Frames ក្នុង​មួយ​វិនាទី​។

កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​

ទូរសព្ទ​ទាំងពីរ​ម៉ូដែល​ប្រើ​ប្រព័ន្ធ​ជំនាន់​ចុងក្រោយ​ Android 8.1 Oreo តែ​បើ​ចូលចិត្ត​បទពិសោធន៍​ជាមួយ​ Stock Android អាច​ជ្រើសរើស​យក​ Pixel 2 XL ខណៈ​ OnePlus 6 ប្រើ​ OxygenOS Android skin ប៉ុន្តែ​នៅ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។

ពិត​ណាស់​ល្បឿន​អាប់ដេត​ប្រព័ន្ធ​ Android មិន​អាច​ដល់​អំបូរ​ Pixel បាន​ទេ​ ព្រោះ​ជា​របស់​ Google។

មុខងារ​

OnePlus 6 មាន​ប្រព័ន្ធ​ Gesture ស្រដៀង​នឹង​ iPhone X និង​ កម្មវិធី​ Nova Launcher ដែល​អាច​បង្ហាញ​កម្មវិធី​ទើប​បើក​, បញ្ជី​ទំនាក់ទំនង​ និង​ព័ត៌មាន​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ បាន​ងាយស្រួល​។

Google Assistant ដំណើរការ​ស្និទ្ធ​ជាមួយ​ អំបូរ​ Pixel 2 ហើយ​មាន​មុខងារ​ Now Playing អាច​សម្គាល់​តន្ត្រី​ជុំវិញ​ខ្លួន​អ្នក​ ដោយ​មិន​ត្រូវការ​ការ​បញ្ជា​។ មួយ​វិញ​ទៀត​ អាច​បើក​ដំណើរការ​ Google Assistant ដោយ​មិន​ត្រូវការ​បញ្ជា​ដោយ​សំឡេង​ ជាមួយ​នឹង​មុខងារ​ Active Edgeហើយ​អាច​រីករាយ​ជាមួយ​ Daydream VR របស់​ Google ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី