តាម​ពិត​ឪពុក​វក់​លេង​ហ្គេម​ Pokemon Go ​សោះ ទើប​បណ្ដោយ​ឲ្យ​កូន​វិះ​ធ្លាក់

  • 2018-05-30 03:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​​ដ៏​ល្បី​មួយ​ដែល​បង្ហាញ​អំពី​បុរស​ម្នាក់​តោង​​ឡើង​អគារ​​ ​ដើម្បី​សង្គ្រោះ​ជីវិត​​ក្មេង​អាយុ​ ៤ ឆ្នាំ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន​កើត​ចិត្ត​ឆ្ងល់​ថា "ឪពុក​ម្ដាយ​របស់​ក្មេង​ទៅ​ណា?”។

តាម​ការ​ឲ្យ​ដឹង​ពី​រាជអាជ្ញា​​ប្រទេស​បារាំង​ ​ឪពុក​របស់​ក្មេង​ប្រុស​​នេះ​​ បាន​ទុក​​កូន​របស់​ខ្លួន​ចោល​នៅ​ផ្ទះ​ ដើម្បី​ទៅ​ទិញ​ឥវ៉ាន់ ប៉ុន្តែ​ពេល​ទិញ​ឥវ៉ាន់​រួច​បុរស​ជា​ឪពុក​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ភ្លាមៗ​នោះ​ទេ ដោយ​សម្រេច​ចិត្ត​លេង​ហ្គេម​ Pokemon Go ទៅ​វិញ។ Pokemon Go ជា​ហ្គេម​ដ៏​ល្បី​មួយ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​នៅ​ឆ្នាំ​ ២០១៦។

ឪពុក​រូប​នេះ​​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​​រយៈពេល​ ២ ឆ្នាំ​ ខណៈ​ដែល​បុរស​ជា​អ្នក​ជួយ​សង្គ្រោះ​​ក្មេង​អាយុ​ ៤ ឆ្នាំ​​ទទួល​បាន​ការ​ផ្ដល់​ជូន​នូវ​សិទ្ធ​ជា​ប្រជាជន​បារាំង​ពី​ប្រធានាធិបតី​បារាំង​ផ្ទាល់។

Pokemon Go ជា​ហ្គេម​តាម​ចាប់​សត្វ​ក្នុង​ពិភព​ពិត​ ដោយ​ពេល​ចេញ​មក​ភ្លាម​ក្លាយ​ជា​ហ្គេម​ដ៏​ល្បី​មួយ​ភ្លាម។ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៦ មាន​ចំនួន​​ទាញ​យក​ដល់​ ៥០០ លាន​ដង​ ប៉ុន្តែ​​មាន​ការ​រិះគន់​ថា​​ហ្គេម​នេះ​ធ្វើ​ឲ្យ​​មនុស្ស​​លែង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​អ្វី​នៅ​ជុំវិញ រួម​ទាំង​ពេល​បើកបរ​ផង​ដែរ។ ក្រោយ​កើត​មាន​បញ្ហា​ច្រើន​ ហ្គេម​នេះ​ក៏​បាន​ថយ​ចុះ​ប្រជាប្រិយភាព​បន្តិច​ម្ដងៗ៕​​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង