ទូរសព្ទ​អនាគត​របស់​ Vivo អាច​ថ្លៃ​ស្មើ​ iPhone X

  • 2018-05-30 07:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vivo នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​អនាគត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ខាង​មុខ​នេះ។ ស្មាតហ្វូន​អនាគត​នេះ​ជា​ផលិត​សម្រេច​នៃ​ផលិតផល​គំរូ​ឈ្មោះ​ Apex ដែល​ Vivo បាន​បង្ហាញ​ចេញ​កាល​​ដើម​ឆ្នាំ​កន្លង​ទៅ។

ផលិតផល​សម្រេច​នឹង​ត្រូវ​ប្រើ​ឈ្មោះ​ថ្មី​ថា​ NEX ដោយ​វា​ស្មាតហ្វូន​​មាន​ស៊ុម​ជុំវិញ​ស្ដើង​បំផុត, មាន​កាមេរ៉ា​ Selfie បង្កប់​នៅ​ផ្នែក​ខាង​ក្នុង​ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់​ផ្ទាល់។ បើ​តាម​​ក្រដាស​មួយ​​ផ្ទាំង​ ដែល​សរសេរ​ដោយ​ដៃ​ បាន​បង្ហាញ​ថា​ Vivo NEX នេះ​នឹង​មាន​​តម្លៃ​​ចន្លោះ​ពី​ ៧៨០ ទៅ ១ ១០០ ដុល្លារ​ឯណោះ (ជា​តម្លៃ​នៅ​ប្រទេស​ចិន)។

ប្រភេទ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 710 និង​មាន​បច្ចេកវិទ្យា​កាមេរ៉ា​មិន​សូវ​ខ្ពស់​ប៉ុន្មាន​នោះ​ទេ ចំណែក​ប្រភេទ​តម្លៃ​ថ្លៃ​វិញ​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 និង​មាន​កាមេរ៉ា​សមត្ថភាព​ខ្លាំង។

ក្រដាស​មួយ​ផ្ទាំង​នេះ​នៅ​មិន​ទាន់​អាច​ឲ្យ​គ្រប់​គ្នា​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តម្លៃ​ប៉ុណ្ណេះ​អាច​និយាយ​បាន​ថា​សម​ហេតុផល​សម្រាប់​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​បែប​នេះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី