Ford Everest 2019 រថយន្ត SUV អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ នឹងត្រូវនាំចូលមកកម្ពុជាឆាប់ៗនេះ ដោយ RMA Cambodia ក្រុមហ៊ុនតំណាងចែកចាយផ្ដាច់មុខ Ford នៅកម្ពុជា ព្រមទាំងបានបើកទទួលការកក់ទុកជាមុនហើយ។
Ford Everest 2019 ក៏មានបច្ចេកវិទ្យាជាច្រើនដូចជា៖
-
ប្រព័ន្ធកូនសោសុវត្ថិភាព (MyKey) អាចកំណត់ល្បឿននៃការបើកបរដើម្បីធានាសុវត្ថិភាព
-
កាមេរ៉ាក្រោយ និង Sensor ជំនួយពេលចូលចត (Rear Parking Camera with Rear Sensor)
-
អាចបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវីជើង (Hand free lift gate)
-
បច្ចេកវិទ្យា SYNC 3 ដែលអាចឲ្យអ្នកភ្ជាប់ទូរសព្ទ iPhone ទៅនឹង SYNC 3 ជាមួយនឹង Interface ដូចកម្មវិធី iOS បេះបិទ រួមទាំងអាចស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើសារ ធ្វើការហៅចេញដោយប្រើ Voice Command (Siri) និងមានអក្សរខ្មែរផងដែរ
-
ពោងសុវត្ថិភាពជុំវិញរថយន្ត (Seat Side and Curtain Air Bags)
-
ចង្កៀងគជ់ HID Headlamp បិទបើកដោយស្វ័យប្រវត្តិ និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃ
-
ប្រព័ន្ធផ្ដល់សញ្ញាសម្រាប់ការពារចោរលួច (Volumetric alarm with battery backup)
-
កញ្ចក់មើលក្រោយផ្នែកខាងក្នុងការពារចំណាំងប្លាតស្វ័យប្រវត្តិ (Rearview Mirror – Electrochromic)
ចង់ដឹងកាន់តែច្បាស់ មើលវីដេអូខាងក្រោម៖