ជាមួយ​កូនៗ អ្នក​ម្ដាយ​ស្អាត​​ខ្ញង់​ទាំង​នេះ ទទួល​​កាដូ​យ៉ាង​ស្រស់​ស្អាត​

  • 2018-06-05 08:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះក្រុមហ៊ុនអាកាសចរលំដាប់ពិភពលោក Emirates បានផ្ដល់កាដូពិសេស ដល់សិល្បការិនីខ្មែរដែលមានកូន និងឧស្សាហ៍ប្រើប្រាស់សេវាកម្មហោះហើរមួយនេះ។

តារាដែលទទួលកាដូលើកនេះមានដូចជា អ្នកនាង សុខ សោម៉ាវត្តី អ្នកនាង សារាយ សក្ខណា និងតារាស្រីផ្សេងៗទៀត ដោយកាដូរួមមាន តុក្កតា Fly with Me របស់ Emirates ដែលជាប្រភេទប្រដាប់ប្រដាក្មេងលេងបែបអប់រំ និងសប្បាយៗសម្រាប់កុមារ។

ចំពោះអ្នកឧស្សាហ៍ធ្វើដំណើរទៅតំបន់ឆ្ងាយៗជាមួយកូនតូចៗ ដូចតារាខាងលើមិនចាំបាច់ព្រួយបារម្ភឡើយ ដោយនៅលើយន្តហោះ Emirates អ្នកបម្រើការប្រចាំក្រុមហ៊ុននឹងទទួលដោយរាក់ទាក់ ហើយផ្ដល់ភាពសប្បាយរីករាយបំផុតឲ្យពួកគេបំបាត់ទុក្ខកង្វល់។

មិនតែប៉ុណ្ណោះ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១២ មិថុនា ២០១៨ អ្នកដំណើរចេញពីកម្ពុជាទៅទ្វីបអឺរ៉ុប ជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្ដិ មានគ្នាក្រោម៩នាក់ នឹងទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងសម្រាប់ការហោះហើរចាប់ពីថ្ងៃទី ២៩ ឧសភា ២០១៨ ដល់ ថ្ងៃទី ៣១ មីនា ២០១៩៕

ព័ត៌មានបន្ថែម ទាក់ទង៖

  • លេខទូរសព្ទ៖ 023 998 168

  • Email៖ ekcambodia@emirates.com

  • ឫកក់សំបុត្រយន្តហោះតាម៖ www.emirates.com/kh

អត្ថបទ៖ សុខណា