ជើង​ខ្លាំង​៤រូប​នេះ​ របស់​ឆត្រយោង​ ៩១១​ ចាប់​ផ្ដើម​ជា​គូឯក​ប្រចាំ​សង្វៀន​បណ្ដើរៗ​ទៀត​ហើយ​

  • 2018-06-01 03:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ប្រដាល់​ឆត្រ​យោង​ ៩១១​ អាច​ថា​ជា​ក្លឹប​ប្រដាល់​មួយ​ក្នុង​ចំណោម​ក្លឹប​ធំៗ​ដ៏ទៃ​ទៀត​ ដែល​បណ្ដុះ​កីឡាករ​មាន​សមត្ថភាព​ជា​ច្រើន​រូប​ រួច​មក​ហើយ​តាំង​ពី​មុន​មក។​ ឥលូវ​នេះ​ Sabay សូម​ដក​ ឡៅ​ ចន្រ្ទា​ ឡៅ​ ចិត្រា​ ចេញ​សិន​ ព្រោះ​ពួកគេ​ល្បី​រួច​ហើយ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ។​ ទោះ​ជា​យ៉ាង​២-៣​ នាក់​ខាង​លើ​នេះ​ក្ដី​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ អ្នក​និយម​ប្រដាល់​ឃើញ​ថា​មាន​កីឡាករ​ ៤រូប​ ទៀត​ហើយ​ ដែល​កំពុង​ក្លាយ​ជា​គូឯក​ប្រចាំ​សង្វៀន​នានា​ជា​បណ្ដើរៗ​ហើយ។​

រឿង​ សារ័ត្ន​ អាយុ​ ២៥​ឆ្នាំ​ ប្រកួត​បាន​ ៩២​ដង​ ឈ្នះ​ ៦៥​ដង​ ចាញ់​ ២២​ដង​ ស្មើ​ ៥​ដង​ ប្រកួត​ទម្ងន់​ ៦៥​ គីឡូក្រាម​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ថៃ​សន្លប់​ទឹក​៤​ នៅ​ CNC​

វេង​ សុភ័ក្រ​ អាយុ​ ២១​ឆ្នាំ​ ប្រកួត​បាន​ ៥៨​ដង​ ឈ្នះ​ ៤៨​ដង​ ចាញ់​ ៩​ដង​ ស្មើ​​១ដង​ ប្រកួត​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ថៃ​សន្លប់​ទឹក​២​ នៅ​ MYTV

គឹម​ វាសនា​ អាយុ​ ២៣​ឆ្នាំ​ ប្រកួត​បាន​ ៦០​ដង​ ឈ្នះ​ ៤៩​ដង​ ចាញ់​ ១០​ដង​ ស្មើ​ ១​ដង​ ប្រកួត​ទម្ងន់​ ៦៥ ​គីឡូក្រាម​ ប្រកួត​ចុង​ក្រោយ​ចាញ់​ពិន្ទុ​ថៃ​ នៅ​ CNC

ខេម​ ចាន់​

អាយុ​ ២៥​ឆ្នាំ​ ប្រកួត​បាន​ ៣៩​ដង​ ឈ្នះ​ ២៩​ ដង​ ចាញ់​ ០៦​ ស្មើរ​ ០៤​

ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពិន្ទុ​ កីឡា​ជាតិ​លើក​ទី២​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី