ភ្លេច​ៗ​ខ្លួនកុមារី អម កាន់​តែ​ចម្រើន​វ័យ ​មើល​មិន​ចង់​ស្គាល់!

  • 2018-06-01 11:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន ប៉ុន្មាន​ឆ្នាំ​មុន អម ដែល​ត្រឹម​ជា​កុមារី​មួយ​ប៉ុណ្ណោះ​នោះ ឥឡូវ​នាង​ចម្រើន​វ័យ ស្ទើរ​ពេញ​ក្រមុំ​ទៅ​ហើយ ពោល​គឺ ពេល​ដើរ​ទន្ទឹម​គ្នា​ស្មា​ស្មើ​នឹង​ម្ដាយ​ស្រេច​តែ​ម្ដង។

កូន​ក្រមុំ យុគ ចិន្តា បាន​បង្ហាញ​ខ្លួន​កម្រ​មួយ​ជាមួយ​ម្ដាយ​ចែក​អំណោយ​សប្បុរស​ធម៌​ដល់​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់​នៅ​អង្គការ "គ្រួសារ​ថ្មី" នា​ព្រឹក​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​នេះ។ ឫកពា​រួសរាយ អម ប្រាប់​ថា មក​ដល់​ឆ្នាំ​នេះ នាង​មាន​វ័យ ១៥​ឆ្នាំ​ហើយ ហើយ​ក៏​ត្រៀម​ខ្លួន​បន្ថែម​អាយុ​១​ឆ្នាំ​ទៀត​ឆាប់​ៗ​នេះ​ដែរ។ បច្ចុប្បន្ន អម កំពុង​សិក្សា​ចំណេះ​ទូទៅ​ថ្នាក់​ទី ៨ នៅ​សាលា​អន្តរជាតិ​ក្នុង​ស្រុក​មួយ។

ឆ្លៀត​ពេល​ពី​ការ​សិក្សា យុវតី​សម្បុរ​ស្រ​អែម​រូប​នេះ ចេញ​មក​ជាមួយ​ម្ដាយ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​រួម​គ្នា។ អម ថ្លែង​ថា នាង​សប្បាយ​ចិត្ត​ណាស់ ដែល​មាន​ពេល​បាន​ធ្វើ​ការងារ​សប្បុរស​ធម៌ ហើយ​ថា នាង​ចង់​មាន​ពេល​វេលា​ធ្វើ​ការងារ​បែប​នេះ​ច្រើន​ទៀត ពិសេស​ក្នុង​ថ្ងៃ​កំណើត​នាង​នា​ពេល​ខាង​មុខ ក្នុង​នោះ កុសល​ផល​បុណ្យ​ទាំង​ប៉ុន្មាន​នាង​បាន​ពី​ទង្វើ​របស់​នាង គឺ​ជូន​ទៅ​អ្នក​ម្ដាយ​តែ​ម្នាក់​គត់៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី