វីដេអូ​ពេញ​ភ្នែក​ បង្ហាញខ្ទេច MG RX5 ឆ្នាំ ២០១៨

  • 2018-06-02 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​របស់​ប្រទេស​អង់គ្លេស MG ដែល​ជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​របស់ SAIC Motor បាន​បញ្ចេញ​រថយន្ត​ប្រភេទ SUV ស៊េរី​ថ្មី​ឆ្នាំ ២០១៨ ម៉ូដែល RX 5។

MG RX5 ប្រើប្រាស់ ម៉ាស៊ីន ទំហំ ១,៥ លីត្រ ប្រភេទ Turbo អាច​ផលិត​ថាមពល​បាន ១៦៩ សេះ និង​មាន​ល្បឿន​អតិបរមា ១៩០ គ.ម/ម៉ោង ដោយ​មាន​កម្រិត​ស៊ី​សាំង​ជាមធ្យម ៦,៨ លីត្រ/១០០គ.ម។

រថយន្ត​នេះ​មាន​បំពាក់​ពោង​សុវត្ថិភាព​ផ្នែក​ខាង​មុខ​ចំនួន ២ គ្រាប់​អម​ជាមួយ​នឹង​ប្រព័ន្ធ ហ្រ្វាំង ABS ជួយ​ឲ្យ​រថយន្ត​បត់​បែន​បាន និង​មិន​អូស​កង់​ពេល​ចាប់​ខ្លាំង ព្រម​ទាំង​ប្រព័ន្ធ EDB (Electronic Brakeforce Distribution) ដែល​ជា​ប្រព័ន្ធ​អគ្គិសនី​ចែក​កម្លាំង​ហ្រ្វាំង​ឲ្យ​ស្មើ​គ្នា​តាម​កង់​ទាំង ៤។

និយាយ​ដល់​ផ្នែក​ខាង​ក្នុង​វិញ រថយន្ត​នេះ​មាន​ភាព​ធំ​ទូលាយ​ល្អ បូក​រួម​នឹង​តាប្លូ​ឡាន​ ដែល​រចនា​ឡើង ២ ពណ៌​ គឺ​ប្រផេះ​ក្រមៅ និង​ពណ៌​ទឹក​ដោះ​គោ។ ក្នុង​រថយន្ត​នេះ​ មាន​ប្រព័ន្ធ Infortainment ដែល​មាន​អេក្រង់​ទំហំ ៨ អ៊ីញ​ប្រភេទ Touch Screen រួម​ជាមួយ​ប្រព័ន្ធ Apple CarPlay ផង​ដែរ។ មួយ​វិញ​ទៀត ក្នុង​រថយន្ត​នេះ​មាន​រន្ធ​អុច​បារី​ចរន្ត ១២វ៉ុល ដល់​ទៅ ៣​កន្លែង ខាង​មុខ​ ខាង​ក្រោយ និង​ផ្នែក​ឃ្លុប​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សាក​ថ្ម​ឧបករណ៍​នានា។

វីដេអូ Review រថយន្ត MG RX5៖

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ