បេក្ខភាពកីឡាករឆ្នើម៨រូបអាចឈ្នះស្បែកជើងមាសនៅ World Cup

  • 2018-06-04 04:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់ស្បែកជើងមាស ឬ The Golden boot ត្រូវបានបង្កើតឡើងប្រគល់ឲ្យកីឡាករដែលស៊ុតចូលបានច្រើនជាងគេនៅព្រឹត្តិការណ៍ពានរង្វាន់ World Cup។

សម្រាប់កីឡាករដែលឈ្នះស្បែកជើងមាសកាលពី World Cup ២០១៤ លើកមុនគឺ James Rodriguez មកពីជម្រើសជាតិកូឡុំប៊ី ស្របពេលដែល Thomas Muller របស់ឥន្ទ្រីដែកអាល្លឺម៉ង់គឺជាជយលាភីសម្រាប់ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង។

ជាការពិត World Cup នៅប្រទេសរុស្ស៊ីលើកនេះ នឹងមានការប្រកួតប្រជែងកាន់តែតានតឹងសម្រាប់ការស៊ុតបញ្ចូលទីគ្នា តួយ៉ាងគឺព្រឹត្តិការណ៍ខាងលើនឹងប្រមូលម្ដុំដោយតារាជើងស៊ុតមកពីជុំវិញពិភពលោក។ មានកីឡាករ៨រូបដែលគេរំពឹងថាអាចឈ្នះស្បែកជើងមាសពី World Cup។

៨. Edinson Cavani របស់អ៊ុយរុយហ្គាយ

៧. Harry Kane របស់អង់គ្លេស

៦. Isco របស់អេស្ប៉ាញ

៥. Antoine Griezmann របស់បារាំង

៤. Lionel Messi របស់អាហ្សង់ទីន

៣. Cristiano Ronaldo របស់ព័រទុយហ្គាល់

២. Neymar របស់ប្រេស៊ីល

១. Thomas Muller របស់អាល្លឺម៉ង់

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី