Manchester United ចង់​បោះ​៧៥​លាន​ផោន យក Verratti ពី PSG

  • 2018-06-03 03:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ដាក់ Marco Verratti របស់ Paris Saint-Germain  ​ជា​គោល​ដៅ​ទិញ​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​ហ៊ាន​ចំណាយ​ដល់​៧៥​លាន​ផោន។

បិសាច​ក្រហម Manchester United កំពុង​ព្យាយាម​​រក​ខ្សែ​បម្រើ​ម្នាក់​ទៀត​ ក្រោយ Fred អាច​នឹង​មក​ដល់ Old Trafford នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ពី​ក្លឹប Shakhtar Donetsk។ ហើយ​ពេល​នេះ​កីឡាករ​វ័យ​២៥​ឆ្នាំ​សញ្ជាតិ​អ៊ីតាលី Verratti ​បាន​ក្លាយ​ជា​គោលដៅ​ថ្មី​មួយ​ទៀត​របស់ Man Utd។

Marco Verratti បាន​​ចំណាយ​ពេល​៦​ឆ្នាំ​នៅ​ជាមួយ​ជើង​ឯង​បារាំង  Paris Saint-Germain ក្រោយ​ផ្ទេរ​ពី​ក្លឹប Pascara។ Juventus​ ក៏​រំពឹង​ចង់​បាន Verratti ដូច​គ្នា​ តែ Jose Mourinho នឹង​ផ្ដល់​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​ឲ្យ​ប្រសើរ​ណា​មួយ​ដើម្បី​ទាក់​ចិត្ត​គេ​ឲ្យ​មក Old Trafford។ Mourinho ​ចង់​បាន​ខ្សែ​បម្រើ​២​នាក់​មក​ចូល​រួម​ក្រុម​បន្ថែម ដើម្បី​ជំនួស​តំណែង Marouane Fellaini ​ដែល​អាច​ត្រូវ​ចាកចេញ​ និង​វីរបុរស​ក្លឹប Michael Carrick ត្រៀម​ចូល​និវត្តន៍៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ