iPhone SE 2 ក្បាល​ឆក​មាន​ភាគរយ​ខ្ពស់ អាច​នឹង​ចេញ​នៅ​ឆ្នាំ​នេះ

  • 2018-06-03 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ដល់ ១ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិការណ៍ WWDC ប្រចាំ​ឆ្នាំ​របស់ Apple នឹង​ប្រារព្ធ​ធ្វើ​ឡើង​ជា​ថ្មី​នៅ San Joe រដ្ឋ California សហរដ្ឋអាមេរិក ដោយ​មាន​ការ​បង្ហាញ​នូវ​ផលិតផល​ថ្មី​ជា​ច្រើន ជា​ពិសេស​ផ្ដោត​សំខាន់​លើ Software ថ្មីៗ​របស់Apple ដូច​ជា iOS 12 និង Watch OS ក្នុង​នោះ​ដែរ iPhone SE 2 ឆ្នាំ ២០១៨ ក៏​ត្រូវ​បាន​គេ​ផ្ដល់​ភាគរយ​ខ្ពស់ ថា​អាច​នឹង​មាន​វត្តមាន​ផង​ដែរ។

រូបភាព៖ techradar

ចំពោះឈ្មោះ iPhone SE 2 ក្បាល​ឆក នៅ​មិន​ទាន់​ច្បាស់ ១០០ ភាគរយ​នោះទេ បើ​តាម​សារព័ត៌មាន​ជប៉ុន Macotakora បាន​លើក​ឡើង​ថា​ iPhone SE ស៊េរី​ថ្មី​គឺ iPhone X SE ព្រោះ​វា​មាន​រាង​ជា​ iPhone SE តែ​វា​មាន​ក្បាល​ឆក​ដូច iPhone X។

ម៉្យាង​ទៀត បើ​តាម 9to5Mac ខាង​ផលិត​ឧបករណ៍​បន្ថែម Olixar ជឿ​ថា iPhone SE 2 អាច​នឹង​មាន​ក្បាល​ឆក​ព្រោះ​ខ្លួន​បាន​ឃើញ​ផ្នែក​បង្គំ​ ដែល​ចេញ​មក​ពី​ក្នុង​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​ចិន។ យ៉ាងណាមិញ Apple ក៏​អាច​មាន​បំណង​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​លើ iPhone SE ជំនាន់​ថ្មី​នេះ​ដែរ ដោយ​មិន​ដឹង​ថា​វា​អាច​​ចេញ​ជា ២ ស៊េរី​ដាច់​ផ្សេង​គ្នា iPhone SE 2 ឬ iPhone X SE នោះ​ទេ។ ដូច​នេះ​ មាន​តែ​រង់​ចាំ​មើលទាំង​អស់​គ្នា។

ទស្សនាវីដេអូខាងក្រោម៖

ខាងក្រោមនេះអាចអ្វីដែលនឹងត្រូវបង្ហាញនៅ ព្រឹត្តិការណ៍ WWDC៖

+ Software

  • iOS 12
  • watchOS 5
  • tvOS 12
  • macOS 10.14

+ Hardware

  • AirPower
  • AirPods
  • iPhone SE 2
  • HomePod

អានអត្ថបទបន្ត៖**

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា