អ្នកស្រាវជ្រាវ បង្កើត​ប្រព័ន្ធ​មួយ​ឲ្យ​មនុស្ស​យន្ត មាន​អារម្មណ៍​ដូច​មនុស្ស

  • 2018-06-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ស្តែ​ន​ហ្វ​ត(Stanford) និង​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល​ បាន​បង្កើត​ប្រព័ន្ធ​សរសៃប្រសាទ​សិប្បនិម្មិត​មួយ ដែល​អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​យន្ត​និង​ឧបករណ៍​សិប្បនិម្មិត​ដទៃ​ទៀត​មាន​អារម្មណ៍​ពី​ការ​ប៉ះពាល់​ដូច​មនុស្ស​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​សាកលវិទ្យាល័យ​ស្តែន​ហ្វ​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ឧសភា​។

ទស្សនាវដ្ដី Science ដែល​បាន​បោះពុម្ពផ្សាយ​លទ្ធផល​ចុងក្រោយ​នៃ​ការសិក្សា​ក្នុង​ឯកសារ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ពិពណ៌នា​អំពី​របៀប​ដែល​អ្នកស្រាវជ្រាវ​បាន​បង្កើត​សៀគ្វី​សរសៃប្រសាទ​សិប្បនិម្មិត​ដែល​អាច​បង្កប់​នៅ​ក្នុង​គម្រប​ដូច​ស្បែក​ពេល​អនាគត​សម្រាប់​ឧបករណ៍​ដៃ​សិប្បនិម្មិត​និង​មនុស្ស​យន្ត​។

ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ប៉ាវ ចេ​ណាន សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​គីមី​នៅ​សាកលវិទ្យាល័យ​ស្តែ​ន​ហ្វ​ដ​ដោយ​សហការ​ជាមួយ​លោក លី តែ​វូ នៃ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល ដែល​បាន​ចំណាយ​ឆ្នាំ​ឈប់សម្រាក នៅ​មន្ទីរ​ពិសោធន៍​ប៉ាវ​ស្តែ​ន​ហ្វ​ត (Bao’s Stanford) ដើម្បី​ផ្ដួចផ្ដើម​ការងារ​រួមគ្នា​មួយ ដែល​ផ្ដោត​ទៅ​លើ​ត្រង់​ស៊ី​ស្ទ័​រ Synaptic សិប្បនិម្មិត ដែល​យក​គំរូ​តាម​សរសៃប្រសាទ​មនុស្ស។

សៀគ្វី​សរសៃប្រសាទ​សិប្បនិម្មិត​មាន​សមាសធាតុ​ផ្សំ ៣ រួមមាន​ឧ​បករ​ណ៏ Sensor ប្រភេទ Touch ដែល​អាច​រក​ឃើញ​កោសិកា​សាច់ដុំ​តូចៗ សរសៃប្រសាទ​អេ​ឡិច​ត្រូ​និ​ច​ដែល​អាច​ទទួល​បាន​សញ្ញា​ពី Sensor និង ត្រង់​ស៊ី​ស្ទ័​រ Synaptic សិប្បនិម្មិត ដែល​យក​គំរូ​តាម​សរសៃប្រសាទ​របស់​មនុស្ស៕

អានអត្ថបទបន្ត៖

ប្រភព៖ rasmeinews

អត្ថបទថ្មី