សុខៗ​អស់ ៤០០ ដុល្លារ ក្រោយ​មើល​ម៉ោង​លើ​នាឡិកា Apple Watch

  • 2018-06-04 09:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ស្រី​សកលវិទ្យាល័យ Guelph ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៤០០ ដុល្លារ ​ពី​បទ​មើល​ម៉ោង​លើ​នាឡិកា​ Apple Watch អំឡុង​ពេល​បើកបរ​រថយន្ត​ក្នុង​ខេត្ត Ontario ប្រទេស​កាណាដា។

យោង​តាម​សារព័ត៌មាន U of G News បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ឈ្មោះ Vitoria Ambrose ត្រូវ​បាន​ប៉ូលិស​ឃាត់​នៅ​នឹង​កន្លែង​ពេល​ឈប់​ស្តុប​ជាប់​ភ្លើង​ក្រហម ក្រោយ​រក​ឃើញ​ថា​មាន​ពន្លឺ​នៃ​ឧបករណ៍​មួយ​ជះ​ចេញ​ពី​ក្នុង​រថយន្ត។ ភ្លាម​នោះ​ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​និង​ពិន័យ​ជា​ប្រាក់​ពី​បទ​ប្រើប្រាស់​ឧបករណ៍​ទំនាក់ទំនង​គ្នា​អំឡុង​ពេល​បើកបរ ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​តំបន់ Ontario។

បញ្ជាក់​ថា​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដោយ​កន្លង​ទៅ​នា​ឆ្នាំ ២០១៥ បុរស​ម្នាក់​ក៏​ត្រូវ​រង​ពិន័យ ១២០ ដុល្លារ ជុំវិញ​ការ​ប្រើប្រាស់​នាឡិកា Apple Watch អំឡុង​ពេល​បើកបរ​ដូច​គ្នា ប៉ុន្តែ​នៅ​ទីក្រុង Montreal។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី