មក​ដឹង​ត្រួសៗ​ ពី​ Google Pixel 3 ក៏​មិនទាន់​ហួស​ពេល​ដែរ

  • 2018-06-04 10:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 2 និង​ Pixel 2 XL មាន​ភាព​ល្បី​ពេញ​និយម​ ក្នុង​ការ​ប្រើប្រាស់​ដោយសារ​ ល្បឿន​ និង​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ថត​បាន​ស្អាត​ ប្រើ​បច្ចេកវិទ្យា​ជំនួយ​ពី​ AI។ ហើយ​ក៏​មិន​យូរ​ដែរ​ នឹង​មាន​វត្តមាន​ Pixel 3 និង​ Pixel 3 XL។​

Google អាច​នឹង​ពិចារណា​ចេញ​ដល់​ទៅ​ បី​ ម៉ូដែល​នៃ​អំបូរ​ Pixel 3 ហើយ​ Device ទំនង​ប្រើ​ Chip Snapdragon 710។

Google ក៏​អាច​ផលិត​ Device កម្រិត​ដំបូង​ ធូរ​ថ្លៃ​មាន​ឈ្មោះ​ Desire ដោយ​មាន​លក្ខណៈ​សម្បត្តិ​ទាប​ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Go ដើម្បី​ជ្រៀត​ចូល​ទីផ្សារ​ទូរសព្ទ​កម្រិត​ធូរ​ថ្លៃ​។

ការ​រចនា​

Google ទំនង​មិន​មាន​ការ​កែប្រែ​រូបរាង​អំបូរ​ Pixel ច្រើន​ទេ​ តែ​ក៏​មាន​តិចតួច​ដែរ​ ចំពោះ​ Pixel 3។

Pixel 3 អាច​មាន​រូបរាង​ដូច​មុន​ តែ​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ទៀត​នៅ​ផ្នែក​ខាងមុខ​ និង​មាន​ Notch (ឆក​ក្បាល​)។ Pixel 3 XL អាច​មាន​ទំហំ​អេក្រង់​លាត​ធំ​ជាង​មុន​ ដោយ​បង្រួម​ផ្នែក​ Notch ហើយ​នឹង​បន្ថែម​កាមេរ៉ា​មុខ​មួយ​គ្រាប់​ទៀត​។

គំរូ​ឃើញ​មាន​ក្នុង​ Setting របស់​ Android P ជំនាន់​ Beta ឃើញ​មាន​ទូរសព្ទ​មាន​អេក្រង់​លាត​ពេញ​ ស្ទើរ​គ្មាន​គែម​។ នេះ​អាច​ជា​គំរូ​ Pixel 3 XL ប្រើ​ Android P។

Android P អាច​ប្រើ​បាន​ជាមួយ​អេក្រង់​មាន​ Notch ដែល​ជា​ចំណុច​មាន​ការ​ជជែក​ច្រើន​។ ប្រព័ន្ធ​ Android P អាច​បង្ហាញ​ icon Notification ច្រើន​បំផុត​ ៤ នៅ​ផ្នែក​លើ​នៃ​អេក្រង់​។

ការផលិត​

Google ប្រហែល​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ Foxconn ដើម្បី​ផលិត​ម៉ូដែល​បន្ទាប់​។ បើ​ពិត​មែន​ គឺ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​តែ​មួយ​ Apple ស្នើ​ជួយ​ផលិត​ iPhone។

កិច្ចសន្យា​រវាង​ Google និង HTC បាន​ផុត​កំណត់​ ក្រោយ​ចេញ​ម៉ូដែល​ Pixel 2 ដែល​បាន​បើក​ផ្លូវ​ សម្រាប់​ក្រុមហ៊ុន​ Hardware នានា​។

HTC បាន​ជួយ​ផលិត​ Pixel device ច្រើន​ជាង​ ២.១ លាន​គ្រឿង​ តែ​ Google ប្រហែល​សម្លឹង​ឃើញ​លទ្ធផល​ចង់​បាន​ដល់​ទៅ​ ៥ លាន គ្រឿង​ សម្រាប់​ Pixel 3៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន