កីឡាជាតិ៖ គ្រូខេត្តស្វាយរៀង ថាឆ្នាំនេះគ្រប់ក្រុមមានការរៀបចំបានល្អ
- 2018-06-04 04:01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាជាតិ៖ គ្រូខេត្តស្វាយរៀង ថាឆ្នាំនេះគ្រប់ក្រុមមានការរៀបចំបានល្អ
ចន្លោះមិនឃើញ
លោក សុខ វន្ថា គ្រូយុវជនខេត្តស្វាយរៀងមើលឃើញថា ការប្រកួតកីឡាជាតិលើកទី២ កាន់តែមានភាពប្រកួតប្រជែងខ្លាំងក្លាជាងកីឡាជាតិលើកទី១ ដោយសារកីឡាករនៅតាមបណ្ដាខេត្តទាំងអស់មានការរៀបចំបានល្អ។
ក្រុមយុវជនខេត្តស្វាយរៀងបានយកឈ្នះក្រុមយុវជនខេត្តបន្ទាយមានជ័យ ២-១ កាលពីម្សិលមិញនេះ ដើម្បីលើកពានព្រឹត្តិការណ៍កីឡាជាតិលើកទី២។ ក្រោយប្រកួតចប់គ្រូបង្វឹករូបនេះបាននិយាយថា ក្រុមយុវជនរបស់លោកពិតជាបានត្រៀមខ្លួនបានល្អ ពោលគឺកាលពីខែកក្កដា ឆ្នាំ២០១៧ មកម្ល៉េះ។
លោកយល់ថា ក្រុមផ្សេងក៏បានត្រៀមខ្លួនល្អដូចគ្នាក្នុងព្រឹត្តិការណ៍នេះ ពីព្រោះលោកមើលឃើញថា សមត្ថភាពកីឡាករខេត្តទាំងអស់មានភាពខុសប្លែកគ្នាច្រើនបើធៀបកាលលើកមុន។ កាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ ក្រុមរបស់លោកយកឈ្នះដោយស្រួល។ ចំណែកលើកនេះវិញពិបាកលេងជាមួយក្រុមផ្សេង ពោលគឺខ្លាំងៗតែម្ដង។
កាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ ក្រុមនេះទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ ដោយជើងឯកធ្លាក់ទៅលើបាទី។
ប្រាក់រង្វាន់ និងជើងឯកផ្នែកបុរស៖
លេខ ១ យុវជនខេត្តស្វាយរៀង ទទួលបាន ១៦ លានរៀល
លេខ ២ បន្ទាយមានជ័យ ទទួលបាន ១០,៨ លានរៀល
លេខ ៣ បានទៅខេត្តកំពង់ឆ្នាំងទទួលបាន ៧,២ លានរៀល
អ្នកចាំទីល្អ សុខ ស៊ាមមីនា នៃក្រុមយុវជនខេត្តស្វាយរៀង ទទួលបាន ៨០ ម៉ឺនរៀល
អ្នកទាត់ចូលទីច្រើនជាងគេ វ៉ាត កែវរតនៈ នៃយុវជនខេត្តស្វាយរៀងទទួលបាន ៨០ ម៉ឺនរៀល
កីឡាករល្អ វ៉ាត កែវរតនៈ នៃយុវជនខេត្តស្វាយរៀងទទួលបាន ៨០ ម៉ឺនរៀល
គ្រូល្អលោក សុខ វន្ថា នៃយុវជនខេត្តស្វាយរៀងទទួលបាន ៨០ ម៉ឺនរៀល
ប្រាក់រង្វាន់ និងជើងឯកនារី៖
ក្រុមជើងឯកនារីបានទៅបាត់ដំបង ប្រាក់រង្វាន់ ១៤,៤ លានរៀល
ជើងឯករងនារីបានទៅកំពង់ស្ពឺ ទទួលបានប្រាក់រង្វាន់ ១១,៤ លាន
លេខ ៣ ខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៨ លានរៀល
កីឡាការិនីល្អ គឹម ចាន់ថេត មកពីក្រុមខេត្តបាត់ដំបង ទទួលបាន៨០ម៉ឺនរៀល
កីឡាការិនីទាត់បញ្ចូលទីច្រើនជាងគេ ចំរើន ស្រីរ័ត្ន ទទួលបាន ៨០ម៉ឺនរៀល
គ្រូល្អបានទៅអ្នកគ្រូ ម៉ៅ សាវិន នៃក្រុមបាត់ដំបង ៨០ ម៉ឺនរៀល
អ្នកចាំទីល្អបានទៅ ភឿន ធូ នៃក្រុមបាត់ដំបងទទួលបាន ៨០ ម៉ឺនរៀល