ព្រៃវែង យកឈ្នះក្រសួងមហាផ្ទៃ ៣-១ យកមេដាយមាសថ្នាក់ជាតិ
- 2018-06-04 04:48:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រៃវែង យកឈ្នះក្រសួងមហាផ្ទៃ ៣-១ យកមេដាយមាសថ្នាក់ជាតិ
ចន្លោះមិនឃើញ
ក្លឹបបាល់ទះ វិសាខា បានយកឈ្នះលើក្រុមក្រសួងមហាផ្ទៃក្នុងលទ្ធផល ៣-១ មុននេះបន្តិច នាវគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទះផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២។
ការប្រកួតរវាងក្រុមទាំងពីរនេះ ពិតជាល្អមើលខ្លាំងមែនទែន ព្រោះថាក្រុមទាំងពីរខាងលើនេះ សុទ្ធតែជាក្រុមខ្លាំងប្រចាំប្រទេសកម្ពុជា។ ដោយឡែក ក្រុមវិសាខា ដែលទើបយកពានមួយពីប្រទេសថៃមកនោះ ធ្វើបានល្អជាង ដោយសិតទី១ឈ្នះ ២៥-១៨ សិត២ ចាញ់ ២០-២៥ សិតទី៣ ឈ្នះ ២៥-២៣ និងសិត៤ ឈ្នះ ២៥-១៨។
ការប្រកួតកីឡាជាតិលើកទី២ នឹងបិទបញ្ចប់នាល្ងាចនេះហើយ ក្រោយពីធ្វើការប្រកួតអស់ជាច្រើនថ្ងៃ ក្នុងប្រភេទកីឡា២៧ប្រភេទកីឡា៕
រាយការណ៍៖ ស្រី សុវណ្ណារ៉ា
រូបថត៖ យិន សូវៀត