Wenger នឹង​សម្រេច​អនាគត​របស់​ខ្លួន​ត្រូវ​ទៅ​ណា នៅ​២​សប្ដាហ៍​ទៀត

  • 2018-06-04 07:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger នឹង​គិត​គូ​ពី​អនាគត​របស់​ខ្លួន​នៅ​ប៉ុន្មាន​សប្ដាហ៍​សប្ដាហ៍​ខាង​មុខ ក្រោយ​ចាកចេញ​ពី Arsenal ។

អ្នក​ចាត់​ការ​វ័យ​៦៨​ឆ្នាំ​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា នឹង​អាច​ទៅ​ជំនួស Zinedine Zidane នៅ Real Madrid។ Wenger  ក៏​ត្រូវ​បាន​ទាក់ទង​ពី​​ក្លឹប​អ្នក​មាន​បារាំង​ Paris Saint-Germain ឲ្យ​ទៅ​ធ្វើ​នាយក​គ្រប់គ្រង​នៅ​ទី​នោះ​ផង​ដែរ។

និយាយ​ទៅ​កាន់​ទូរទស្សន៍​បារាំង Wenger៖ "ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​សំនួរ​ពី​អនាគត​របស់​ខ្ញុំ​នៅ​១៥​ថ្ងៃ​ទៀត។ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​អ្នក​ចាត់ការ​ដដែល។ តើ​ខ្ញុំ​​សម​នឹង​នាំ​ខ្លួន​ឯង​ចូល​ទៅ​កាន់​ការងារ​ដែល​មាន​ការ​ប្រជែង​​ច្រើន​នេះ​ទៀត​ឬ​យ៉ាង​ណា? វា​គឺ​ជា​ការងារ​ដែល​ទាមទារ​​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​"៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ