មើល​វីដេអូ​ចាប់​កាន់​ Mi 8 ដំបូង សឹង​មិន​ជឿ​មាន​តម្លៃ​ត្រឹម​​ខ្ទង់​ ៤០០ ដុល្លារ​

  • 2018-06-04 07:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​ មាន​វីដេអូ​ចាប់​កាន់​ Xiaomi Mi 8 តែ​មួយ​គត់​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​ YouTube។ ពេល​ដែល​បាន​ឃើញ​ផ្ទាល់​រួច​ហើយ គេ​សឹង​មិន​ជឿ​ថា​ Xiaomi Mi 8 មាន​លក់​ក្នុង​តម្លៃ​ត្រឹម​ខ្ទង់​ ៤០០ ដុល្លារ ថោក​ជាង​ស្មាតហ្វូន​កំពូល​ដទៃ​ទៀត​ឆ្ងាយ។

Mi 8 មាន​ចំណុច​ពិសេស​ៗ​ដូច​ជា៖

  • ប្រើ​បន្ទះ​ឈីប​ Snapodragon មាន​ RAM ទំហំ​ ៦ GB និង​ស៊េរី​ពិសេស​មាន​ទំហំ​ ៨ GB

  • មាន​កាមេរ៉ា​ភ្លោះ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ AI

  • មាន​កាមេរ៉ា​ស្កេន​មុខ​ដើម្បី​ដោះ​សោ​ជា​ប្រភេទ​ 3D
  • មុខងារ​​បង្កើត​ចេញ​ជា​ Emoji មាន​កាយ​វិការ​ តាម​កាយ​វិការ​ទឹក​មុខ​របស់​មនុស្ស​

  • តួ​ខ្លួន​​ផលិត​ពី​អាលុយមីញ៉ូម ​ស្រោប​ដោយ​កញ្ចក់​មុខ/ក្រោយ

  • ស៊េរី​ពិសេស​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់​ និង​មាន​ខ្នង​ខាង​ក្រោយ​​ថ្លា​ មើល​ឃើញ​ដល់​គ្រឿង​ក្នុង

  • ថ្ម​ទំហំ​ ៣៤០០ mAh

  • ​​​មាន​តម្លៃ​ចាប់​ពី​​ប្រមាណ​ ៤២១ ទៅ ៥៧៧ ដុល្លារ (តម្លៃ​នៅ​ប្រទេស​ចិន)

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី