Lloris ជាចាស់ទុំត្រូវនាំជម្រើសជាតិបារាំងដែលសម្បូរយុវជន ចូលសង្គ្រាម World Cup
- 2018-06-04 08:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lloris ជាចាស់ទុំត្រូវនាំជម្រើសជាតិបារាំងដែលសម្បូរយុវជន ចូលសង្គ្រាម World Cup
ចន្លោះមិនឃើញ
World Cup ក្នុងប្រទេសរុស្សី Hugo Lloris ជាមនុស្សចាសទុំ មានបទពិសោធន៍ច្រើនជាងគេ ក្នុងចំណោមកីឡាករទាំងអស់ដែលបារាំងបានកោះហៅ ហើយក៏ត្រូវដើរតួជាប្រធានក្រុមផងដែរ។
អ្នកចាំទីរបស់ Spurs រូបនេះបង្ហាញខ្លួនបាន៩៧ប្រកួតហើយឲ្យប្រទេសរហស្សនាមមាន់គក។ ក្នុងឈុតដែលលោក Didier Deschamps សម្បូរទៅដោយកីឡាករយុវជនអាយុក្រោម២៥ឆ្នាំជាច្រើនដូចជា Kylian Mbappe (១៩ឆ្នាំ) Ousmane Dembele (២១ឆ្នាំ) និង Thomas Lemar (២២ឆ្នាំ) ជាដើម។
បារាំងធ្លាប់ជាជើងឯក World Cup ម្ដងកាលពីឆ្នាំ១៩៩៨ ជំនាន់លោក Zinedine Zidane ប៉ុន្តែជំនាន់ក្រោយៗហាក់មិនទទួលបានសមិទ្ធផលល្អសោះ។ ងាកទៅនិយាយពី Lloris នេះគឺលើកទី៣ហើយ ដែលគេមានឈ្មោះចូលលេងក្នុងព្រឹត្តិការណ៍ World Cup។ ជាប់ក្រុមធំនៅឆ្នាំ២០០៨ ពីរឆ្នាំបន្ទាប់ World Cup នៅប្រទេសអាហ្វ្រិកខាងត្បូង Lloris ក៏ត្រូវបារាំងកោះហៅទៅលេងដែរ។ តែសំណាងមិនល្អបារាំងធ្លាក់ត្រឹមវគ្គក្នុងពូល ស្ថិតនៅបាតតារាង។
២០១៤ World Cup នៅប្រទេសប្រេស៊ីល បុរសវ័យ៣១ឆ្នាំ Lloris បានដើរតួជាប្រធានក្រុមពុះពារតាំងពីវគ្គចែកពូល ឡើងរហូតដល់វគ្គ៨ក្រុមចុងក្រោយ។ ជោគវាសនារបស់បារាំងបានត្រឹមវគ្គនេះប៉ុណ្ណោះ ដោយចាញ់អាល្លឺម៉ង់ ១-០ ធ្វើឲ្យឥន្ទ្រីដែកបន្តដំណើរលើពាន World Cup។ ចុះចាំមើលឆ្នាំនេះ Lloris អាចនាំនាវាបារាំងដល់វគ្គណា?