លេច​ធ្លាយ​មូលហេតុ​ចំបង​​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ Zidane ដើរ​ចេញ​ពី Real

  • 2018-06-05 02:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard និង David De Gea គឺ​ជា​មូលហេតុ​ចំបង​មួយ​ផ្សេង​ទៀត ជំរុញ​ឲ្យ Zinedine Zidane សម្រេច​ដើរ​ចេញ​ពី​ក្លឹប Real Madrid។

នៅ​រាត្រី​មុន​ Zidane ប្រកាស​លាលែង​ពី​តំណែង​ក្នុង​សន្និសីទកាសែត ប្រភព​មួយ​បាន​បង្ហើប​ថា បុរស​សញ្ជាតិ​បារាំង​ និង​ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​ប្រទាក់ប្រទើស​គំនិត​គ្នា​ពី​គម្រោង​ទិញ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។

Zidane បាន​ប្រាប់ Perez ថា គេ​ចង់​​​ទិញ Hazard ពី Chelsea ប៉ុន្តែ​ប្រធាន​ក្លឹប​ថា មិន​ឲ្យ​ទិញ​ទេ។ ហើយ Perez ក៏​បាន​​ប្រាប់​ទៅ​កាន់ Zidane ថា លោក​ចង់​នាំ​អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ De Gea ពី​ក្លឹប Manchester United មក​ទឹក​ដី​អេស្ប៉ាញ។​ តែ Zidane បដិសេធ​ព្រោះ​តែ​បច្ចុប្បន្ន​លោក​មាន Keylor Navas ដែល​ស្ថិត​ក្នុង​ជម្រើស​ទៅ​ហើយ។

ដោយ​សារ​តែ​ការ​ពិភាក្សា​មិន​ត្រូវរ៉ូវ​គ្នា​​ច្រើន​ដង​នេះ អ្វី​ៗ​ចាប់​ផ្ដើម​ប្រេះឆា​ដោយ Zidane ប្រាប់ Perez ថា លោក​អស់​ពាក្យ​និយាយ​ហើយ មាន​តែ​ទុក​ឲ្យ​ប្រធាន​ក្លឹប​ថែរក្សា​ក្រុម​ដោយ​ខ្លួន​ឯង។ កន្លង​ទៅ​ពេល Zidane ប្រកាស​ចេញ​ពី​តំណែង​លោក​បាន​ប្រាប់​មូលហេតុ​ថា ដោយ​សារ​រយៈពេល​នៅ​ Real ៣​ឆ្នាំ​គឺ​គ្រប់គ្រាន់​ល្មម​ចេញ។ ស្របពេល​​សារព័ត៌មាន​ខ្លះ​ដឹង​ថា ការ​ចេញ​នេះ​ដោយ​សារ Perez លូក​ដៃ​ចង់​ផ្លាស់​ប្ដូរ​​កីឡាករ​ ធ្វើ​ឲ្យ Zidane មិន​សប្បាយ​ចិត្ត៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី