អ្នកណាខ្លះចង់បានក្របខណ្ឌរដ្ឋ? អគ្គនាយកដ្ឋានពន្ធដារកំពុងរើសរាប់រយកន្លែងឯណោះ

  • 2018-06-05 02:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​​ដល់​បេក្ខជន​សញ្ជាតិ​ខ្មែរ​ទាំង​២​ភេទ ជា​មន្ត្រី​រាជការ ជា​និស្សិត ពី​វិស័យ​ឯកជន និង​សាធារណជន​ទូទៅ ឲ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​ធ្វើ​ការ​ប្រឡងប្រជែង​ជ្រើសរើស​បេក្ខជន​សញ្ជាតិ​ខ្មែរ​ទាំង​២​ភេទ ចំនួន ៤៦៧​នាក់ (ប្រភេទ​ក្របខ័ណ្ឌ ក) ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ។

ដូច្នេះ​បេក្ខជន-បេក្ខនារី​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ប្រឡង​តាម​រយៈ​ Online(សូម​មើល​ក្នុង​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម) ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៨។ ចាប់​ពី​វេលា​ម៉ោង​៨ព្រឹក រហូត​ដល់​ម៉ោង​៥ល្ងាច។ ក្នុង​ករណី​បេក្ខជន​ណា ពុំ​យល់​ច្បាស់​ពី​នីតិ​វិធី នៃ​ការ​ចុះ​ឈ្មោះ​តាម​ Online បេក្ខជន​អាច​ទំនាក់ទំនង​មក​កាន់​មន្ត្រី​ទាំង​៣​កន្លែង​ដូច​ខាង​ក្រោម៖

  • នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាន់​ទី២ បន្ទប់​លេខ​២២

  • នៅ​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អគារ (ខ) បន្ទប់​លេខ២

  • នៅ​សាលា​ជាតិ​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ជាន់​ទី១០

សេចក្ដី​លម្អិត​កាន់​តែ​ច្បាស់​សូម​មើល​ការ​ជូន​ដំណឹង​ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី