អ្នក​លេង​បណ្ដាញ​សង្គមរិះគន់ Chaeyoung ខ្លាំង​ៗ ថា​ចម្លង​ម៉ូដ​សក់ Lisa

  • 2018-06-05 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ០៣ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ សមាជិក​ក្រុម Twiceតារា​ចម្រៀង Chaeyoung បាន​បង្ហោះ​រូប​៣សន្លឹក បង្ហាញ​ពី​ស្ទិល​ម៉ូដ​សក់​ថ្មី​ពណ៌​ទឹក​ក្រូច​របស់​នាង។

ក្រោយ​រូបភាព​មួយ​សន្លឹក​នោះ​បាន​បង្ហោះ​ភ្លាម នាង​ទទួល​បាន​មតិ​រិះគន់​យ៉ាង​ច្រើន​ ដោយ​ថា​នាង​បាន​ចម្លង​ម៉ូដ​សក់​តាម​សមាជិក​ក្រុម BLACKPINK តារា​ចម្រៀង Lisa។ អ្នក​គាំទ្រ​Lisa ជាច្រើនបាន​រិះគន់​ថា សមាជិក​ក្រុម Twice រូបនេះ ថាចម្លង​ស្ទីល​សក់​របស់ Lisa តាំង​ពី​ពណ៌​សក់ រហូត​ដល់​សក់​ខ្លី​រាប​ស្មើ​ខាង​មុខ។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទៅលើតារាចម្រៀងរូបនេះថែម​ទៀត​ផង។

ក្រោយ​ពី​មតិ​រិះគន់​ទាំង​នេះ​ត្រូវ​បាន​ចែកចាយ មនុស្ស​មួយ​ចំនួន​បាន​បង្ហាញ​មតិថា​ទង្វើ​របស់​អ្នក​គាំទ្រ​បែប​នេះ​គឺ​ពិត​ជា​មិន​សមរម្យ​ខ្លាំង ហើយ​ថែម​ទាំង​អាច​ឲ្យ​គ្រប់​គ្នា​មាន​ការ​ស្អប់​តារា​ចម្រៀង Lisa ទាំង​នាង​មិន​បាន​ដឹង​ខ្លួន​អ្វី​សោះ​នោះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា