ដឹងមូលហេតុ សុខ ស្រី​នាង​ ធ្លាក់​ខ្លួន​ស្គម​ជាង​មុន

  • 2018-06-08 02:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ សុខ ស្រី​នាង​ មាន​រូប​រាង​កាន់​​តែ​ស្គម​ជាង​មុន ក្រោយ​ពេល​សម្ដែង​ចប់​រឿង​ "​រា​ជី​នី​ភូមិ​គ្រឹះ" ​ជា​រឿង​ភាគ​ដំបូង​របស់​ខ្លួន​ក្នុង​ផលិត​កម្ម​ហង្ស​មាស។

​មូល​ហេតុ​ស្រក​គី​ឡូ​​រហូត​ស្គម​ជាង​មុន​បែប​នេះ សុខ ស្រី​នាង​ និយាយ​ថា មាន​ការ​លំបាក​ច្រើន​ហើយ​ហត់​ខ្លាំង​ទៀត​ផង ​ដោយសារ​ខ្សែ​រឿង​នេះ​ថត​នៅ​តាម​បណ្ដា​ខេត្ត​ច្រើន​កន្លែង​ តំបន់​ខ្លះ​ត្រូវ​ថត​ក្នុង​ព្រៃ​ មាន​បារមី ​ផ្សង​គ្រោះ​ថ្នាក់​ច្រើន។​ ជួន​កាល​ត្រូវ​ថត​ទល់​ភ្លឺ​ទៀត​ផង ហើយ​គេង​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ។​

ម្ចាស់​បទ "ខូច​ចិត្ត​ប៉ុន្មាន​ដង​ទៀត​" ប្រាប់​ថា បើ​ពេល​ណា​មាន​ចេញ​ច្រៀង​​ Tour Concert តាម​ខេត្ត​ទៀត គឺ​ហត់​ជាន់​លើ​ហត់​តែ​ម្ដង រហូត​មាន​ថ្ងៃ​ខ្លះ​​ តារា​កម្ពស់​ ១ម៉ែត្រ៦៦សង់ទីម៉ែត្រ រក​ពេល​សម្រាក​ស្ទើរ​មិន​បាន ដូច្នេះ​ហើយទើប​ស្គម​ជាង​មុន​ច្រើន​បែប​នេះ។

ចំពោះ​ខ្សែ​រឿង​ "រាជិនីភូមិគ្រឹះ" សុខ ស្រី​នាង​ ឲ្យដឹងថា សម្តែងជាតួ​អង្គ​សុ​ភាព​រាប​សារ ​ព្រម​ទាំង​មាន​គុណ​ធម៌ ចេះ​ជួយ​យក​អាសាគេ។ ស្រី​ស្អាត​ខ្ពស់​ស្រឡះកើត​ក្នុង​រាជ​ធានី​ភ្នំពេញ​រូបនេះខំ​ប្រឹង​និង​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​រឿង​ថ្មីនេះ ទោះ​ហត់​ក៏​នៅ​តែ​តស៊ូ​​ ​​ដើម្បី​ឲ្យ​ស្នាដៃ​សម្ដែង​ទទួល​បាន​ការ​គាំ​ទ្រច្រើន៕​

​​​

អត្ថបទ៖ លឹម សុនា