ធ្លាប់​តែ​មាន​​អ្នក​គាំទ្រ​ហៅ​ថា​ជា​កីឡាករ​ល្អ​បំផុត តើ Messi គិត​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង?

  • 2018-06-05 11:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ក្នុង​ថ្ងៃ​នេះ មិន​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា "កីឡាករ​ល្អ​បំផុត​" ឡើយ។ ផ្ទុយ​ទៅ​វិញ កីឡាករ​អាហ្សង់ទីន​គិត​ថា ខ្លួន​គ្រាន់​តែ​ជា​កីឡាករ​បាល់ទាត់​ធម្មតា។

Messi បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី Paper Magazine ថា៖ "ខ្ញុំ​មិន​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​កីឡាករ​ល្អ​បំផុត​ឡើយ។ ខ្ញុំ​គិត​ថា​ខ្ញុំ​គ្រាន់​តែ​ជា​កីឡាករ​បាល់ទាត់​ធម្មតា​ដូច​គេ​ដូច​ឯង"។

ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ មិន​បាន​បក​ស្រាយ​បន្ថែម​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​គិត​បែប​នេះ ដោយ​បែរ​ប្រធានបទ​និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ World Cup។ ខ្សែ​ប្រយុទ្ធ​យល់​ថា ក្រុម​ជម្រើស​ជាតិ​ត្រូវ​ "រៀប​ចំ​ខ្លួន​ឲ្យ​មែន​ទែន" ដើម្បី​ឲ្យ​មាន​កម្រិត​ខ្លាំង​ដូច​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ដូច​ជា បារាំង អាល្លឺម៉ង់ ប្រេស៊ីល និង​អេស្ប៉ាញ​ជា​ដើម។

សូម​បញ្ជាក់​ផង​ដែរ Messi ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ចាត់​ទុក​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ដោយ​កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ច្រើន បំបែក​កំណត់ត្រា​ ព្រម​ទាំង​ជួយ​ក្លឹប Barcelona ឈ្នះ​ពាន​ធំៗ​មិន​តិច​នោះ​ទេ។

ថ្លែង​ពី World Cup វិញ អាហ្សង់ទីន​ស្ថិត​ក្នុង​ពូល D ហើយនឹង​ត្រូវ​ប៉ះ​ជាមួយ​ អ៊ីស្លង់ ក្រូអាត និង​នីហ្សេរីយ៉ា​នា​ពេល​ខាង​មុខ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី