មើល​វីដេអូ​ថ្មី​បំផុត​នៃ​ Apple Park តម្លៃ​ ៥ ពាន់​លាន​ដុល្លារ មិន​សរសើរ​មិន​បាន

  • 2018-06-06 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ថ្មី​ចុង​ក្រោយ​មួយ​ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ Apple Park នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហោះ​ឡើយ​ដោយ​គណនី​ YouTube មួយ។

វីដេអូ​ថ្មី​បង្ហាញ​ថា​​ទីស្នាក់ការ​តម្លៃ​ ៥ ពាន់​លានដុល្លារ​នេះ​កាន់​តែ​មាន​ភាព​បៃតង​ជាង​មុន ដោយ​មាន​ដើម​ឈើ​រាប់​ពាន់​ដើម​ត្រូវ​បាន​ដាំ​ នៅ​ច្រើន​ទីតាំង។ គេ​បាន​ឃើញ​ពី​ទីវាល​សម្រាប់​លេង​បាល់​ទះ និង បាល់​បោះ រួម​ទាំង​សកម្មភាព​របស់​​កម្មករ​កំពុង​ថែ​រក្សា​អគារ​ផង​ដែរ។

នៅ​ក្នុង​ Apple Park មាន​​សាង​សង់​នូវ​អគារ​ជា​ច្រើន​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ២៦ ម៉ឺន​ការ៉េ។ អគារ​មេ​នៅ​ចំ​កណ្ដាល​មាន​ប្រើ​នូវ​ផ្ទាំង​កញ្ចក់​ក្រាស់​ៗ​ធ្វើ​ជា​ជញ្ជាំង​ ដែល​អាច​មើល​ឃើញ​​ទិដ្ឋភាព​​នៅ​ខាង​ក្នុង​ ហើយ​នៅ​លើ​ដំបូល​មាន​ក្រាល​ដោយ​បន្ទះ​សូឡារ​​​​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​ទីស្នាក់ការ​ទាំង​មូល៕​​​​​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង