របរខ្លះហត់​នឿយ តែ​ជាមុខរបរ​នៅផ្ទះ កាត់បន្ថយ​ចំណាកស្រុក​មួយចំណែក

  • 2018-06-06 04:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ត្បាញកន្ទេលកក់ ហត់ជាងធ្វើស្រែទៅទៀត ប៉ុន្តែតិចឬច្រើនវាអាចកាត់បន្ថយការ​ធ្វើចំណាក​ស្រុកបានមួយចំណែកដែរ"។ នេះ​ជា​មួយឃ្លា​របស់​ អ្នកស្រី រ៉ម ឡាយ អាយុ​៤៨​ឆ្នាំ អ្នក​ត្បាញ​កន្ទេល​កក់ នៅ​ភូមិ​ស្រមោច​ ឃុំ​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ។

អ្នកស្រី​បាន​ចំណាយ​ពេល ៣០ឆ្នាំ ដើម្បី​ត្បាញ​កន្ទេលកក់​លក់ ដោយ​ដឹង​ថា​របស់​នេះ​ហត់នឿយច្រើន ប៉ុន្ដែ​ព្រោះតែ​ចង់​ថែរក្សា​មុខរបរ​ដូនតា និង មិន​ចង់ចំណាកស្រុក​។

កក់ គឺ​ជា​វត្ថុ​ធាតុ​ដើម​សំខាន់​បំផុត សម្រាប់​ត្បាញ​កន្ទេល​បែប​នេះ​។ ជា​សំណាង​ល្អ អ្នក​ស្រី រ៉ម ឡាយ មាន​ដី​មួយ​អំពក​ធំ សម្រាប់​ដាំ​កក់​ធ្វើ​កន្ទេល ដោយ​មិន​បាច់​ទិញ​កក់​ពី​គេ។ ៤ ៥ ថ្ងៃ​ម្ដង អ្នកស្រី តែង​ទៅ​ច្រូត​កក់​ យក​មក​ច្រៀក ឆូត និង​ហាល​ថ្ងៃ ឱ្យ​ស្ងួត​ល្អ ដើម្បី​ទុក​ត្បាញ​ជា​កន្ទេល​។

ចុចអាន៖ របរ​ត្បាញ​កន្ទេល ជួយ​ជីវភាព​អ្នកភូមិ​ ក្នុង​ឃុំ​ព្រះនេត្រ​ព្រះ

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក