ស្គាល់​ App នេះមួយ ព័ត៌មានគ្រប់​យ៉ាង​ដូច​នៅក្នុង​បាតដៃ

  • 2018-06-06 07:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ចេញ App សម្រាប់​ឲ្យ​សាធារណជន​ទាញ​យក​ប្រើ​ប្រា​នៅ​លើ Smart phone។ លោកអ្នក​អាច​ទាញ​យក​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ Android និងiOS នេះ​បើ​តាម​ការ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ។

ដើម្បី​ដោនឡូត​បាន ចុច​ទី​នេះ សម្រាប់ Android និង IOS

ពេល​ណា​មាន App ក្រសួងព័ត៌មាន​ក្នុង​ដៃ លោក​អ្នក​ទទួល​បាន​ព័ត៌មាន​ជាតិ​​ទាន់​ហេតុ​ការណ៍​ ពិសេស​បាន​យល់​ដឹង​ពី ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ ពី​កម្ពុជា កម្មវិធី​កម្សាន្ត អប់រំ សិល្បៈ កីឡា​ នាទី​សុខភាព និង​ដំណឹង​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​លោក​អ្នកទទួល​បាន​យ៉ាង​ឆាប់​រហ័ស។

ក្រៅ​ពី​នេះ​លោក​អ្នក​ក៏​អាច​ទស្សនា​ខ្សែភាពយន្ត វីដេអូ​ថ្មីៗ និង​កម្មវិធី​ទូរទស្សន៍​តាមរយៈ ទូរទស្សន៍​ជាតិ(TVK)ផ្សាយ​ផ្ទាល់ បាន​អាន​កាសែត Online តាមរយៈ ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ និង​ទស្សនាវដ្ដី​កម្ពុជា មិន​តែ​ប៉ុណ្ណោះ​លោក​អ្នក​អាច​ស្ដាប់​ជា​សំឡេង កម្មវិធី​ល្ខោន​និយាយ ចាប៉ី​ដង​វែង យីកេ កំប្លែង ចម្រៀង​ និង​ស្ដាប់​ការផ្សាយ​ផ្ទាល់​តាមរយៈ វិទ្យុជាតិ​ AM 918MHz - FM​ 105.70MHz &FM​ 96MHz ។

App ក្រសួងព័ត៌មាន​ ជា​បណ្ដុំ​ព័ត៌មាន​ជាតិ​ អន្តរជាតិ​ មាន​ទាំង​ភាសាខ្មែរ ភាសា​អង់គ្លេស បារាំង​ ​និង​ភាសា​ចិន​ ក្រៅ​ពី​ការ​អាន​ព័ត៌មាន​លោក​អ្នក ក៏​អាច​ទស្សនា​កម្មវិធី​ផ្សាយ​ពី ស្ថានីយ​ទូរទស្សន៍​ និង​វិទ្យុ​ជា​ច្រើន​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម