បើ​ឃើញ​សារ​នេះ​ផ្ញើមក កុំ Reset លេខ​សម្ងាត់​ហ្វេកប៊ុក​ឲ្យ​សោះ!

  • 2018-06-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​គណនី​ហ្វេកប៊ុក​អ្នក​ប្រើ​មួយ​ចំនួន​បាន​ទទួល​សារ​មួយ​លោត​ចូល Gmail ដោយ​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ត្រូវ​ប្តូរ​លេខ​សម្ងាត់​ជា​ថ្មី(reset) ។ ប្រការ​នេះ​អ្នក​ជំនាញ​បាន​ណែនាំ​ថា សូម​កុំ​ធ្វើ​តាម​ឲ្យ​សោះ។

រូបតំណាង

បើ​តាម​លោក អ៊ូ ផាន់​ណារិទ្ធ ជា​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកវិទ្យា និង​សុវត្ថិភាព​កុំព្យូទ័រ​អះអាង​ថា "ប្រសិន​បើ​អ្នក​ធ្វើ​តាម​សារ​នេះ នោះ​គណនី​របស់​អ្នក​នឹង​ត្រូវ​បាន​គេ Hack "។

ជាង​នេះ​ទៀត អ្នក​ជំនាញ​រូប​នេះ​បាន​បន្ថែម​ថា អ្នក​ប្រើ​ហ្វេកប៊ុក​គួរ​កុំ​ព្យាយាម​ចុច​ទៅ​លើ​តំណ Link ដែល​មិន​ស្គាល់​ច្បាស់ ឬ​លេង​ហ្គេម​ទស្សន៍ទាយ​កម្សាន្ត​នានា ដែល​បណ្ដាល​ឲ្យ​គណនី​ហ្វេកប៊ុក​អ្នក ត្រូវ​បាន​គេ​លួច​យក​ដោយ​វិធី​ផ្សេងៗ៕

សារ​ព្រមាន​ឲ្យប្តូរលេខស​ម្ងាត់​

អាន​អត្ថបទបន្ត៖

អត្ថបទ៖ រក្សា