​ទូរសព្ទ​អេក្រង់​លាត​របស់​ Vivo លេច​មុខ​ម្ដង​ទៀត​ក្នុង​វីដេអូ​ថ្មី

  • 2018-06-06 07:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ខាង​មុខ​ Vivo Nex បាន​​លេច​មុខ​ក្នុង​វីដេអូ​ថ្មី​មួយ​ តាម​កម្មវិធី​កម្សាន្ត​មួយ​​លើ​វិបសាយ​​របស់​ចិន។

ក្នុង​វីដេអូ​នេះ​គេ​ឃើញ​ Vivo Nex មាន​ផ្ទៃ​អេក្រង់​លាត​សន្ធឹង​ពេញ​ទី​ និង​មាន​កាមេរ៉ា​ Selfie ដែល​លៀន​ចេញ​​យ៉ាង​ពិសេស​ទៀត​ផង។ ក្នុង​វីដេអូ​បង្ហាញ​ថា​ Vivo Nex មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នោះ​ទេ ដែល​គេ​ជឿ​ថា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ត្រូវ​បំពាក់​លើ​ផ្ទៃ​អេក្រង់។

​មក​ទល់​ពេល​នេះ​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​ Vivo Nex នៅ​ជា​មន្ទិល​នៅ​ឡើយ ដូច​នេះ​ត្រូវ​រង់​ចាំ​ ១ សប្ដាហ៍​ទៀត​ដើម្បី​ដឹង​ចម្លើយ​ពិត​ទាំង​អស់​គ្នា៕​ ​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម