មុខងារ​ថ្មី Instagram ត្រៀម​ចេញ​ ល្មម​ឲ្យ​អ្នក​ចូល​ចិត្ត​បង្ហោះ​វីដេអូ ពេញ​ចិត្ត​ស្ដូក​ហ្មង!

  • 2018-06-06 11:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ The Wall Street Journal បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច​មុខងារ​ថ្មី​លើ​បណ្តាញ​សង្គម Instagram នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​បង្ហោះ​វីដេអូ​យូរ​បំផុត​ដល់​រយៈ​ពេល ១ ម៉ោង ពោល​ក៏​ជា​ការ​បន្ទាន់​សម័យ​ឲ្យ​កាន់​តែ​ប្រកៀក​ជាមួយ YouTube និង​ក្រុមហ៊ុន​មេ Facebook។

មុខងារ​នោះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ប្រភេទ​វីដេអូ​បញ្ឈរ ដូច​ទៅ​នឹង​មាតិកា​ចាស់​ដែល​កំពុង​ដំណើរការ​លើ​មុខងារ Instagram Stories ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ​កំណត់​ត្រឹម​រយៈ​ពេល ១៥ វិនាទី ខណៈ​វីដេអូ​ក្នុង​ Main Feed ជាទូទៅ​បាន​ត្រឹម ៦០ វិនាទី។

បញ្ជាក់​ថា​មុខងារ Stories គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ចំនួន​អ្នក​ប្រើប្រាស់​មាន​ប្រមាណ ៣០០ លាន​នាក់​ ជា​រៀងរាល់​ថ្ងៃ សម្រប​នឹង​ទំហំ​អ្នក​ប្រើ Instagram សរុប មាន​ដល់ ៨០០ លាន​នាក់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា