លេង​សើច​ម៉េច​បាន កង់​បី​ខ្មែរ​ដាក់ iPad ឲ្យ​ភ្ញៀវ​មើល​លេង​ល្បី​ពេញ​អ៊ីនធឺណិត!

  • 2018-06-06 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ មាន​ទំព័រ​ហ្វេកប៊ុក​មួយ​បាន​បង្ហោះ​រូបភាព​ប្លែក​ភ្នែក ប៉ុន្មាន​សន្លឹក​ពី​កង់​បី​ដឹក​ភ្ញៀវ​​នៅ​កម្ពុជា មាន​បំពាក់​មក iPad មួយ​ទំហំ​យ៉ាង​ធំ​ស្ទើរ​ប៉ុន​ខ្នង​មនុស្ស បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេញ​បណ្ដាញ​សង្គម​ហ្វេកប៊ុក។

តាម​រយៈ​រូប​នោះ​គេ​អាច​ដឹង​បាន​ថា iPad យ៉ាង​ធំ​ទំនង​ជា​អាច​ជា iPad Pro ទំហំ ៩,៧ អ៊ិញមាន​តម្លៃ​ប្រមាណ​ជា ៤១៩ ដុល្លារ​ឬ iPad Air 2 ដែល​មាន​តម្លៃ​ប្រមាណ​ជា ៤២០ ដុល្លារ(4G) ៣៥០ ដុល្លារ(Wi-Fi)។

រូបភាព​ប្លែក​ភ្នែក​នេះ ​ត្រូវ​បាន​មហាជន​ចូល​ទៅ​បញ្ចេញ​មតិ​និង​ចែក​រំលែក​ជា​ច្រើន ហើយ​ថែម​ទាំង​បាន​លើក​សរសើរ​ពី​គំនិត​ច្នៃ​ប្រឌិត​ថ្មី គួរ​ឲ្យ​ទាក់​ទាញ​នេះ​ផង​ដែរ។ ទស្សនា​រូបភាព​ខាងក្រោម៖

រូបភាព​៖ 21cambodia

អាន​អត្ថបទបន្ត៖

អត្ថបទ៖ រក្សា