លែង​ជា​អ្វី​នឹង​គ្នាទៅហើយ​ តែ​ Selena នៅ​តែ​មាន​អារម្មណ៍​ចំពោះ Justin?

  • 2018-06-08 02:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​បច្ចុប្បន្ន តារា​ចម្រៀង Selena Gomez មិន​មែន​ជា​គូ​ស្នេហ៍​នឹង​តារា​ចម្រៀង Justin Bieber ត​ទៅ​ទៀត​ក្ដី ប៉ុន្តែ​អារម្មណ៍​របស់​នាង​នៅ​តែ​​មិន​ប្រែប្រួល​នៅ​ពេល​ណា​​ដែល​នាង​ឃើញ Justin នៅ​ជាមួយ​ស្រី​ដទៃ។

បើ​តាម​មិត្តភ័ក្ដិ​របស់​ម្ចាស់​បទ "The Heart Wants What It Wants” បាន​ប្រាប់​វិប​សាយ Hollywood Life ថា៖ "Selena នៅ​តែ​មាន​រសាប់រសល់​នៅ​ពេល​ដែល​នាង​ឃើញ Justin ជាមួយ​ស្រី​ផ្សេង។ អារម្មណ៍​របស់​នាង​​ចំពោះ Justin គឺ​ពិបាក​យល់​ណាស់ Selena មិន​ចង់​នៅ​ជាមួយ​លោក ប៉ុន្តែ​ក៏​មិន​ចង់ឃើញ​លោក​ជាមួយ​អ្នក​ផ្សេង​ដែរ។ នៅ​ពេល​ឃើញ​លោក​នៅ​ជាមួយ​ស្រី​ផ្សេង វា​ធ្វើ​ឲ្យ​នាង​ខ្ពើម​រអើម ព្រោះនាង​នៅ​តែ​ស្រឡាញ់ Justin។ បេះដូង​របស់​នាង​លោត​ញាប់​ នៅ​ពេល​ដឹង​ថា​ពួក​គេ​មិន​អាច​នៅ​ជាមួយ​គ្នា​បាន និង​ពិបាក​ចិត្ត​ដែល​ឃើញ​លោក​នៅ​ជិត​ស្រី​ផ្សេង"។

ទោះ​បី​ជា​​ឃើញ​គូ​ស្នេហ៍​ចាស់​របស់​ខ្លួន​នៅ​ជិត​ស្រី​ដទៃ​គឺ​វា​ពិបាក​ទ្រាំ​ក៏​ដោយ ប៉ុន្តែ​តារា​ចម្រៀង Selena មាន​សំណាង​ដែរ ដែល​មាន​មិត្តភ័ក្ដិ​របស់​នាង​ជួយ។ បើ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា៖ "មិត្តភ័ក្ដិ​របស់ Selena ការពារ​នាង​ខ្លាំង​ណាស់​ពី​អ្វី​ដែល​នាង​មិន​ចូលចិត្ត ពួក​គេ​បាន​​បញ្ចៀស​រូបភាព​របស់ Justin ដែល​បាន​ថត​ជាមួយ​ស្រី​ផ្សេង​នៅ​កោះ Turks & Caicos ដូច្នេះ ​Selena នឹង​មិន​បាន​ឃើញ​វា។ ដើម្បី​ការពារ​នាង ពួក​គេ​បាន​ធ្វើ​រឿង​ផ្អែមល្ហែម​ទាំង​នេះ ហើយ Selena ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​ដែល​មាន​មិត្តភ័ក្ដិ​ដែល​បារម្ភ​ពី​សុខទុក្ខ​នាង​បែប​នេះ។ ពួក​គេ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​នាង​​ក្លាយ​ជា​មនុស្ស​រឹង​មាំ និង​មិន​រត់​គេច​ពី Justin។ មាន​ពេល​ខ្លះ នាង​ចង់​ទៅ​រក​ Justin វិញ ប៉ុន្តែ​នាង​ទប់​អារម្មណ៍​ខ្លួន​ឯង ហើយ​មិត្ត​របស់​នាង​ក៏​បាន​ជួយ​នាង​ពី​ក្រោយ"។

មួយ​វិញ​ទៀត ដើម្បី​អាច​ចៀសវាង​ការ​ឃើញ​រូបថត​របស់​ Justin ទៀត តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​នាង​​ជំនួស​វិញ នាង​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ "Back To You” កាល​ពី​ពេល​ថ្មី​ៗ​ ដែលល្បីថាបទ​នេះ​​តែង​ឡើង​អំពី​ស្នេហា​របស់​នាង​ជាមួយ Justin៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា