មួយឃ្លា​របស់​អ្នក​លក់​នំបញ្ចុក៖ "ចែករំលែកចំណេះជំនាញ ក្នុងការរកស៊ី គឺចែកគ្នារស់។ ដូច្នេះ​យើង​មិនគួរ​កំណាញ់ទេ"

  • 2018-06-08 02:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ចែករំលែកចំណេះជំនាញ ក្នុងការរកស៊ី គឺចែកគ្នារស់។ ដូច្នេះ​យើង​មិនគួរ​កំណាញ់ទេ"។ នេះជា​ការ​លើកឡើង​របស់ អ្នក​ស្រី ឌុច ណែត អាយុ​៥០​ឆ្នាំ អ្នក​លក់​នំ​បញ្ចុក​ទឹក​ម្ហិច​ នៅ​ភូមិ​ព្រៃ​ស្ពឺ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ខេត្ត​កំពត​។

អ្នកស្រី​បាន​ចំណាយ​ពេល​ ១៥ឆ្នាំ ចាប់​ផ្ដើម​លក់​នំបញ្ចុក​ទឹក​ម្ហិច បាន​ឲ្យ​ដឹង​ថា មាន​រកស៊ីមួយចំនួន​គេ​មិន​ចង់​ប្រាប់​ពី​រូបមន្ត​នៃ​ការ​លក់ដូរ​នោះទេ ប៉ុន្ដែ​អ្នកស្រី​មិន​គិត​ដូច្នេះ​ទេ យើង​គប្បី​មាន​វប្បធម៌​ចែក​រំលែក​​ ការ​ចែករំលែក​នេះ​ហាក់ដូចជា​ចូលរួម​ជួយ​ផ្សព្វផ្សាយ។ ជាក់ស្ដែង​នំបញ្ចុក​ទឹកម្ហិច ជានំបញ្ចុក​ខ្មែរ​បែប​បូរាណ ហើយ​ការចែករំលែក​នៅពេល​នេះ ដូចជា​ចូលរួមផ្សព្វផ្សាយ​អំពី​នំបញ្ចុក​របស់ខ្មែរ​ដែរ។

ចង់ដឹងលម្អិតពី​នំបញ្ចុកទឹកម្ហិច ចុចអាន៖ មកស្គាល់​កន្លែង​លក់​នំ​បញ្ចុក​ទឹក​ម្ហិច​ ដំបូងបង្អស់ នៅ​ខេត្តកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក