តៃវ៉ាន់ផ្គើនចិន បើកសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ
- 2018-06-08 02:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ាន់ផ្គើនចិន បើកសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ
ចន្លោះមិនឃើញ
តៃវ៉ាន់បានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំមានទាំងយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញក្រោយមានភាពតានតឹងខ្លាំងជាមួយចិន។
សមយុទ្ធយោធានេះ ដឹកនាំដោយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងត្រូវឃ្លាំមើលដោយស្ដេចនៃប្រទេស eSwatiniទៀតផង។ យោងតាមលោកស្រី Tsai ឲ្យដឹងថា "ប្រសិទ្ធភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ គឺជាការធានាដល់សន្តិសុខជាតិរបស់យើង។ វាគឺជាមូលដ្ឋានរីកលូតលាស់នៃសង្គម និងជាកម្លាំងបម្រុងទុកសម្រាប់តម្លៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់យើង។"
គួរឲ្យដឹងថា សមយុទ្ធយោធានេះត្រូវបានធ្វើឡើងក្រោយពេលដែលចិន ធ្វើសមយុទ្ធយោធាដូចគ្នាជាបន្ដបន្ទាប់នៅជិតកោះក្នុងរយៈពេលប៉ុន្មានខែនេះ ដែលតៃវ៉ាន់ប្រកាសថានេះជាការបំភិតបំភ័យរបស់ចិន៕
ចុចអាន ៖
លក់ផាកឡូវមិនសូវដាច់ ជួលស្រីស្អាតមកឈរលក់វិញ ចំណេញកប់ក្តោង
មិនគួរឲ្យជឿ! ឥន្ទធនូបង្ហាញខ្លួន ៩ម៉ោងនៅតៃវ៉ាន់ អាចនឹងបំបែកកំណត់ត្រា(វីដេអូ)