ឡុង សុភី៖ ប៉ះ វ៉ាត់ ឆារ៉ាឡេក នៅតែសង្ឃឹមឈ្នះ ព្រោះថៃម្នាក់នេះ គ្មានអីល្អណាស់ណាទេ
- 2018-06-08 07:38:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សុភី៖ ប៉ះ វ៉ាត់ ឆារ៉ាឡេក នៅតែសង្ឃឹមឈ្នះ ព្រោះថៃម្នាក់នេះ គ្មានអីល្អណាស់ណាទេ
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សា ឡុង សុភី ថា ជួបគ្នាជាលើកទី៣ល្ងាចនេះ ជាមួយ វ៉ាត់ ឆារ៉ាឡេក នៅតែសង្ឃឹមឈ្នះជាថ្មីទៀត ព្រោះថៃម្នាក់នេះមិនជាល្អអីណាស់ណាទេ ឃើញស្នៀតលេចធ្លោគឺពែជើងផ្ដួល។
ឡុង សុភី បានឲ្យដឹងថា សម្រាប់ជំនួបទី៣ ឬជំនួបសងសឹករបស់អ្នកប្រដាល់ថៃ វ៉ាត់ ឆារ៉ាឡេក ល្ងាចនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យនោះ មិនមានការព្រួយបារម្ភអីនោះទេ ពោលគឺប្រកួតតាមធម្មតាដូចមុនអញ្ចឹង។ ណាមួយដៃគូ គេធ្លាប់ចាញ់ដល់ទៅ២ដងរួចទៅហើយ ដូច្នេះជឿថាគេក៏ញញើតខ្លួនផងដែរ។
ម្ចាស់មេដាយមាសកីឡាជាតិថ្មីៗរូបនេះបន្ថែមថា សម្រាប់ការប្រកួតនេះដែរ អាចថាក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរ ហើយនិយាយពីរឿងដៃគូ ពូកែឌឺដងវិញ នេះជាចិត្តសាស្រ្តរបស់កីឡាករប៉ុណ្ណោះ ដូច្នេះបើគេឌឺ ធ្វើឌឺដាក់គេវិញទៅ។
ឡុង សុភី ជាជើងខ្លាំងចាស់វស្សារបស់កម្ពុជាថ្មីៗនេះ គេទើបឈ្នះខ្សែក្រវាត់ស្រាបៀលីអូនៅសង្វៀនបាយ័ន ហើយទើបឈ្នះមេដាយមាសផ្នែកវ៉ៃសកលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះទៀតផង។ ក្រៅពីនេះ កូនសិស្សលោកគ្រូ សាលវ័ន្ត ធ្លាប់ឈ្នះ វ៉ាត់ឆារ៉ាឡេក ពីរដងរួចមកហើយ ទាំងមិត្តភាពធម្មតា និងវគ្គសន្សំពិន្ទុក្នុងពូលកាលលេងខ្សែក្រវាត់។ ម៉ោង ៧យប់នេះ អ្នកលេងគុនខ្មែរខាងលើ នឹងត្រូវប៉ះជាមួយកីឡាករថៃ វ៉ាត់ ឆារ៉ាឡេក ជាលើកទី៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ៕