បើ​បាន​អាប់​ដេត​ទៅ iOS 12 គួរ​ប្រយ័ត្ន​ចំណុច​នេះ​មួយ

  • 2018-06-08 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple ទើប​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង iOS 12 សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ (Developer) ជាមួយ​ក្រុមហ៊ុន Apple។

iOS12

iOS 12 បង្ហាញ​នូវ​មុខងារ​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក មិន​អាច​ប្រើប្រាស់​ខ្សែ USB ដើម្បី​ត​ភ្ជាប់ iPhone ជាមួយ​កុំព្យូទ័រ ឬ​ឧបករណ៍​ផ្សេងៗ​បាន ប្រសិន​បើ iPhone ឬ iPad នោះ​មិន​បាន​ធ្វើការ​ដោះ​សោរ (Unlock) លើស​ពី១ម៉ោង។

មុខងារ​ថ្មី​នេះ​អាច​នឹង​​បញ្ចប់​នូវ​ការ​ទាញ​យក​ទិន្នន័យ​ដោយ​ប្រើ​ឧបករណ៍​ដូចជា GrayKey Box ដែល​កំពុង​ប្រើប្រាស់​ដោយ​អ្នក​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។

ដូច្នេះ​អ្នក​អាច​បិទ​មុខងារ​នេះ​នៅ​ក្នុង Settingប៉ុន្តែ​អ្នក​គួរ​តែ​ទុក​មុខងារ​នេះ​ឲ្យ​ដំណើរការ​ដើម្បី​ជៀសវាង​ការ​ចូល​យក​ទិន្នន័យ​ដោយ​គ្មាន​ការ​អនុញ្ញាត​ផង​ដែរ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា