មក​ដឹង ម៉ម ពេជ្ជរិទ្ធ ធ្វើ​ម៉េច​ខ្លះ ពេល​​និពន្ធ​ចម្រៀងគាំង​ម្ដងៗ

  • 2018-06-08 10:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ម ពេជ្ជរិទ្ធ សមាជិក​ម្នាក់​ក្នុង​ក្រុម​តូច SmallWorld SmallBand បាន​បង្ហើប​ថា រាល់​ពេល​និពន្ធ​បទ​ចម្រៀង​ម្ដងៗ លោក​តែង​តែ​ចង់​ឃើញ​ទិដ្ឋភាព​បែប​ទេសភាព​ស្អាតៗ ពិសេស​ពេល​ដែល​គាំង​ក្នុង​ចំណុច​ណា​មួយ។

ពេជ្ជរិទ្ធ បញ្ជាក់៖ "ពេល​ខ្ញុំ​សរសេរ​ចម្រៀង​ដល់​កន្លែង​ណា​គាំង​រក​នឹក​លែង​ឃើញ ខ្ញុំ​បើក​មើល​រូប​ថត​បែប​ទេសភាព​ស្អាតៗ​ដែល​ខ្ញុំ​ថត​ហ្នឹង​មក​មើល ដើម្បី​ឲ្យ​អារម្មណ៍​រៀង Fresh តិច... ក្រុម​ខ្ញុំ​ប្រើ​ទូរសព្ទ Nokia 6-2018”។

កាល​ពី​ថ្មីៗ​នេះ SmallWorld SmallBand ដែល​មាន​សមាជិក ៤នាក់ លោក រៀម សុភិរម្យ លោក ម៉ម ពេជ្ជរិទ្ធ កញ្ញា រិទ្ធីលំអរ កេសរ និង​លោក រ៉ុង សុភីដេវីដ ក៏​បាន​និពន្ធ​បទ អច្ឆរិយ​កីឡា​ជាតិ ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​កីឡា​ជាតិ​លើក​ទី ២ ផង​ដែរ។

Nokia 6-2018 មាន​អេក្រង់ ៥,៥អ៊ីញ កម្រិត HD ដើរ​ដោយ SnapdragonTM 630, RAM 3GB កាមេរ៉ា​ក្រោយ​ប្រើ Lense ZEISS 16MP កាមេរ៉ា​មុខ 8MP ថ្ម​ទំហំ 3000mAh និង​ខ្សែ​សាក USB-C ហើយ​មាន​ពណ៌​ខ្មៅ/ទង់​ដែង ស/ដែក និង​ខៀវ/មាស៕

អត្ថបទ៖ វិទូ